ប្រណាំងកង់៖ កីឡាករហូឡង់ Fabio Jacobson បានប្រជែងឈ្នះដំណាក់កាលទី២ នៃការប្រកួតប្រណាំងកង់ Paris-Nice នៅលើទឹកដីបារាំង ខណៈដែលកីឡាករម្ចាស់ផ្ទះ Christophe Jacobson បន្តនាំមុខរួម។

ដំណាក់កាលទី២ ដែលមានចម្ងាយផ្លូវ ១៥៩.២គីឡូម៉ែត្រ Fabio Jacobson របស់ក្រុមប្រណាំង Quick-Step បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៣ម៉ោង ២២នាទី ៥៤វិនាទីតាមពីក្រោយដោយកីឡាករប៊ែលហ្ស៊ិក Wout van Aert និង Christophe Laporte ដែលប្រើថេរវេលាដូចគ្នា។ ក្រោយ ២ដំណាក់កាលនេះកីឡាកររបស់ក្រុម Jumbo-Visma, Christophe Laporte នៅតែបន្តនាំមុខគេដដែលបន្ទាប់ពីឈ្នះដំណាក់កាលដំបូង ដោយមានថេរវេលាល្អជាអ្នកលេខ២ Wout van Aert ៥វិនាទី និងអ្នកលេខ៣ អតីតជើងឯក Tour de France, Primoz Roglic យឺតជាង ១១វិនាទី។ សំរាប់ដំណាក់កាលទី៣ ថ្ងៃនេះមានចម្ងាយផ្លូវ ១៩០.៨គីឡូម៉ែត្រឆ្លងកាត់តំបន់ភ្នំតូចៗ៕
អត្ថបទ៖នាង សុភាវុធ