គិលានុបដ្ឋាកនិងគិលានយិកានៃសមាគមគិលានុបដ្ឋាកទីក្រុងញូវយ៉ក បានចេញតវ៉ានៅខាងក្រៅបរិវេណមន្ទីរពេទ្យ NewYork-Presbyterian Hospital កាលពីថ្ងៃចន្ទ ទី១២ ខែមករា ដោយអំពាវនាវឱ្យបុគ្គលិកកាន់តែមានសុវត្ថិភាព លក្ខខណ្ឌការងារប្រសើរជាងមុន និងកិច្ចសន្យាដោយយុត្តិធម៌។

សកម្មភាពនេះបានកត់សម្គាល់ពីអ្វីដែលមេដឹកនាំសហជីពបានពិពណ៌នាថាជាកូដកម្មរបស់បុគ្គលិកពេទ្យក្នុងទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុងញូវយ៉ក ដោយមានគិលានុបដ្ឋាក គិលាននុបដ្ឋាយិកា ជិត ១៥.០០០ នាក់បានដើរចេញពីការងារនៅទូទាំងមន្ទីរពេទ្យជាច្រើនកន្លែង។

លានុបដ្ឋាយិកាចុះបញ្ជីម្នាក់ បាននិយាយថា «យើងកំពុងចូលរួមក្នុងកូដកម្មបុគ្គលិកពេទ្យទ្រង់ទ្រាយធំបំផុតជាប្រវត្តិសាស្ត្រនៅទីក្រុងញូវយ៉កនៅថ្ងៃនេះ»។ «យើងកំពុងតស៊ូមតិសម្រាប់អ្នកជំងឺរបស់យើងសម្រាប់ការថែទាំ និងសុវត្ថិភាពកាន់តែប្រសើរ ខណៈពួកគេនៅក្នុងមន្ទីរពេទ្យ»។ គិលានុបដ្ឋាយិការូបនេះបាននិយាយថា កង្វះបុគ្គលិក បានធ្វើឱ្យពេលវេលាការងាររបស់ពួកគេកាន់តែលំបាក កំណត់ពេលវេលាដែលពួកគេអាចចំណាយជាមួយអ្នកជំងឺ និងបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាព។
គិលានុបដ្ឋាយិកាចុះបញ្ជីនៅមន្ទីរពេទ្យបាននិយាយថា «មានអ្នកជំងឺច្រើនខ្លាំង ពុំមានគិលានុបដ្ឋាយិកាគ្រប់គ្រាន់» ដូច្នេះខ្ញុំត្រូវរត់ពីបន្ទប់មួយទៅបន្ទប់មួយទៀត។
មន្ត្រីសហជីពបាននិយាយថា កូដកម្មនេះបានធ្វើឡើងបន្ទាប់ពីការចរចារយៈពេលជាច្រើនខែ ដែលការគ្រប់គ្រងមន្ទីរពេទ្យ បានបរាជ័យក្នុងការធ្វើឱ្យមានវឌ្ឍនភាពលើអ្វីដែលគិលានុបដ្ឋាយិកាបានពិពណ៌នាថាជាបញ្ហាស្នូល រួមទាំងកម្រិតបុគ្គលិក អត្ថប្រយោជន៍ថែទាំសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ។