វិស័យសំខាន់ៗចំនួនបួននៅកម្ពុជា កំពុងមានតម្រូវការការងារខ្ពស់ប្រមាណជាង ៨ម៉ឺនកន្លែង

2026/01/13 07:08:41 pm        198

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា បច្ចុប្បន្ននេះ ឱកាស​ការ​ងារ​នៅ​កម្ពុជាមានចំនួនប្រមាណជាង ៨ម៉ឺនកន្លែង។ ក្នុងនោះ តម្រូវការកម្លាំង​ពលកម្ម​ដែល​មាន​ច្រើន​ជាង​គេមក​ពីវិស័យធំៗចំនួន៤ រួមមាន៖ ឧស្សាហកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, សេវាកម្ម និងទេសចរណ៍។

មានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ លោក ស៊ុន មេសា អ្នក​នាំ​ពាក្យ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សព្វថ្ងៃនេះ ក្រសួងនៅ​តែ​ធ្វើ​ការ​យ៉ាង​ល្អ​ជាមួយភាគីពាក់ព័ន្ធមកពីនិយោជក និងអ្នកដែលស្វែងរកការងារធ្វើ ដោយសារ​ទំនុក​ចិត្ត​មក​លើ​ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក៏ដូចជាជាមួយក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈផ្ទាល់តែម្តង។ លោកបានបន្តថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋ​ជា​អតីត​ពលករ​ដែល​វិលត្រឡប់មកពីប្រទេសថៃមកស្រុកកំណើតដើមវិញ ទទួលបានឱកាសការងារជាង ៥០​ម៉ឺន​កន្លែង តាមរយៈយន្តការរបស់ក្រសួងការងារ រួមជាមួយដៃគូពាក់ព័ន្ធផ្សេងៗទៀត។

លោក​អ្នកនាំពាក្យ បានឱ្យដឹងទៀតថា សម្រាប់កម្ពុជា មានឱកាស​ការងារ​ច្រើន​ដែល​មាន​តម្រូវ​ការ​កម្លាំង​ពលកម្មបន្ថែមទៀត ដោយសារការវិនិយោគនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែល​គិតត្រឹមឆ្នាំ២០២៥កន្លងទៅ មានប្រមាណជាង ៦០០គម្រោង និងផ្តល់​ឱកាស​ការងារ​ចំនួន​ប្រមាណ ៤០ម៉ឺនកន្លែងបន្ថែមទៀតទៅលើការងារដែលកំពុងមានប្រមាណជាង ៨ម៉ឺនកន្លែង។

ទាក់​ទិនទៅនឹងតម្រូវការកម្លាំងពលកម្មនៅកម្ពុជានេះ លោក ឌី ចាន់ធី រដ្ឋបាលរោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់មួយ ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា តាមរយៈកិច្ច​សហការ​ជាមួយ​ក្រសួងការងារ ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញដេរ ធ្វើឱ្យរោងចក្រ​ដំណើរ​ការ​បាន​កាន់​ល្អ​ជាងមុន ដោយសារទទួលបានកម្លាំងពលកម្មបន្ថែមដែលឆ្លើយតបតាមតម្រូវការខ្វះខាត។

លោកបានបញ្ជាក់ថា នៅពេលនេះ ខាងរោង​ចក្រ​ក៏​នៅ​តែ​ត្រូវ​កា​រ​កម្លាំង​ពលកម្ម​ជា​ច្រើន​នាក់​បន្ថែម​ទៀត​ដោយសារោងចក្រមានការបញ្ជាទិញច្រើន ក៏ដូចជាការពង្រីកអគារបន្ថែមជាដើម ក្នុ​ង​នោះ​ត្រូវ​ការជំនាញផ្នែកដេរ តុកាត់ និងវេចខ្ចប់ជាដើម។ លោកបានបន្ថែមថា ក្រៅពីប្រាក់​ឈ្នួល​អប្បបរ​មាកម្មករនិយោជិត នឹងទទួលបានការបូកបន្ថែមជាមួយអត្ថប្រយោជន៍ផ្សេងៗ មានដូចជា ប្រាក់​រង្វាន់ធ្វើការទៀងទាត់ ប្រាក់ថ្លៃបាយ និងប្រាក់ស្នាក់នៅ និងធ្វើដំណើរជាដើម។

សូមបញ្ជាក់ថា ដើម្បីជួយសម្របសម្រួល និងផ្គូរផ្គងការងារភ្លាមៗជូនដល់អ្នកស្វែងរកការងារធ្វើ ជា​ពិសេសសម្រាប់អតីតពលករត្រឡប់មកពីថៃ បច្ចុប្បន្ននេះក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ សហការជាមួយដៃគូពាក់ព័ន្ធ និងរោងចក្រកាត់ដេរនៅខេត្តកំពង់ស្ពឺ និងកណ្តាល បាន​បើក​ផ្តល់​វគ្គបណ្តុះបណ្តាលជំនាញដេរ ៧ថ្ងៃ ដោយឥតគិតថ្លៃ ទៅដល់ប្រជា​ពលរដ្ឋ​ដែល​មិន​ទាន់​មាន​ជំនាញ ជាពិសេសអតីតពលករត្រឡប់មកពីថៃ ដែលមានបំណង​ចង់​ចូល​បំពេញ​ការ​ងារ​ក្នុង​វិស័យ​កាត់​ដេរ តែគ្មានបទពិសោធន៍ការងារ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm