អ៊ីរ៉ង់ បញ្ជាក់ពីការត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើសង្គ្រាម ប្រសិនបើសហរដ្ឋអាមេរិក ចាត់វិធានការយោធា

2026/01/13 07:33:09 pm        166

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា អ៊ីរ៉ង់ បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានប្រាប់អ្នកយកព័ត៌មានកាលពីយប់ថ្ងៃអាទិត្យថា លោកកំពុងពិចារណាលើសកម្មភាពយោធា បន្ទាប់ពីការតវ៉ាដ៏កម្រោលនៅប្រទេសអ៊ីរ៉ង់។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Jazeera Arabic កាលពីថ្ងៃចន្ទ (១២ មករា) លោក Araghchi បាននិយាយថា អ៊ីរ៉ង់បានត្រៀមខ្លួនសម្រាប់គ្រប់ជម្រើសទាំងអស់ដែលលោក Trump ជ្រើសរើស រួមទាំងលទ្ធភាពនៃសកម្មភាពយោធាផងដែរ ដោយបន្ថែមថា “ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ចង់សាកល្បងជម្រើសយោធាដែលខ្លួនធ្លាប់សាកពីមុនមក អ៊ីរ៉ង់ក៏ត្រៀមខ្លួនរួចហើយដែរ” ដោយសំដៅលើការទម្លាក់គ្រាប់បែករបស់អាមេរិក លើទីតាំងនុយក្លេអ៊ែរចំនួន៣ នៅអ៊ីរ៉ង់ កាលពីឆ្នាំមុន។

លោក Araghchi បានបន្តថា «អ៊ីរ៉ង់មានការត្រៀមលក្ខណៈយោធាទ្រង់ទ្រាយធំ និងទូលំទូលាយ បើប្រៀបធៀបទៅនឹងអ្វីដែលធ្លាប់បានធ្វើក្នុងអំឡុងសង្គ្រាមចុងក្រោយ ហើយសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោន ជ្រើសរើសជម្រើសដ៏ឈ្លាសវៃ» ខណៈក៏បើកចំហចំពោះកិច្ចសន្ទនា។

កាលពីថ្ងៃចន្ទដដែលនោះ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា ការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ នឹងស្ថិតក្នុងចំណោមជម្រើស «នៅលើតុ» សម្រាប់លោក Trump ប៉ុន្តែ «ការទូតតែងតែជាជម្រើសដំបូង» ទោះជាយ៉ាងនេះក្ដី អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា លោក Trump “បានបង្ហាញថា លោកមិនខ្លាចក្នុងការប្រើប្រាស់ជម្រើសយោធានោះឡើយ”។

ភាពតានតឹងទាំងនេះកើតឡើងស្របពេលបាតុកម្មដ៏ពុះកញ្ជ្រោលនៅអ៊ីរ៉ង់ ដោយទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្ស រាយការណ៍ថា មនុស្សរាប់រយនាក់បានស្លាប់ និងរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm