អូស្ត្រាលី ប្រកាសថ្ងៃកាន់ទុក្ខជាតិទី២២ ខែមករា សម្រាប់ជនរងគ្រោះក្នុងការបាញ់ប្រហារនៅឆ្នេរស៊ីដនី

2026/01/13 07:40:09 pm        140

នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បាននិយាយនៅថ្ងៃអង្គារ (១៣ មករា) នេះថា អូស្ត្រាលីនឹងប្រារព្ធទិវាកាន់ទុក្ខជាតិនៅថ្ងៃទី២២ ខែមករា សប្ដាហ៍ក្រោយនេះ សម្រាប់មនុស្ស ១៥នាក់ ដែលបានស្លាប់នៅក្នុងការបាញ់ប្រហារសម្លាប់រង្គាលនៅឆ្នេរ Bondi នៃទីក្រុងស៊ីដនី។

លោក Albanese បានប្រាប់អ្នកយកព័ត៌មានថា ពិធីនេះនឹងប្រារព្ធក្រោមប្រធានបទថា៖ «ពន្លឺនឹងឈ្នះ» ដោយទង់ជាតិនឹងត្រូវបង្ហូតពាក់កណ្តាលដង ទូទាំងប្រទេសអូស្ត្រាលី។

គួររម្លឹកថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំមុន ខ្មាន់កាំភ្លើងពីរនាក់ ដែលជាឪពុកនិងកូនប្រុស ត្រូវចោទប្រកាន់ថា បានកំណត់គោលដៅលើពិធីបុណ្យ Hanukkah របស់ជនជាតិជ្វីហ្វ នៅឆ្នេរដ៏ Bondi ល្បីល្បាញ ដែលជាការបាញ់ប្រហារដ៏ធំបំផុតរបស់អូស្រ្តាលី ក្នុងរយៈពេល ៣០ឆ្នាំ។ ឧប្បត្តិហេតុនេះបានបង្កឱ្យមានចំណាត់ការទប់ស្កាត់ការប្រឆាំងជនជាតិជ្វីហ្វ និងការប្ដេជ្ញារឹតបន្តឹងច្បាប់អាវុធ។

នគរបាលនិយាយថា ខ្មាន់កាំភ្លើងទាំងពីរនាក់នោះ ត្រូវបានបំផុសគំនិតដោយក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ិស្លាម។ កាលពីសប្តាហ៍មុន លោក Albanese បានប្រកាសបើកការស៊ើបអង្កេតរបស់គណៈកម្មការ ដែលមានអំណាចខ្ពស់បំផុតមួយរបស់ប្រទេស ហើយរបាយការណ៍នៃការរកឃើញ ត្រូវបានរំពឹងទុកនៅខែធ្នូ ឆ្នាំ២០២៦ នេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm