ម៉ិកស៊ិក រុះរើមន្ទីរពិសោធន៍គ្រឿងញៀន ក្នុងពេលមានការគំរាមកំហែងអន្តរាគមន៍ពីសហរដ្ឋអាមេរិក

2026/01/13 07:42:01 pm        142

យោងតាមការជូនដំណឹងរបស់កងទ័ពជើងទឹកកាលពីថ្ងៃចន្ទ ទី១២ ខែមករា បានឲ្យដឹងថា កងទ័ពជើងទឹកប្រទេសម៉ិកស៊ិក បានរុះរើមន្ទីរពិសោធន៍គ្រឿងញៀនលួចលាក់នៅទីតាំងផ្សេងៗគ្នានៅក្នុងរដ្ឋចំនួនបី ដោយរឹបអូសបានគ្រឿងញៀន និងសារធាតុផ្សំគីមីផ្សេងៗគ្នា។ មន្ទីរពិសោធន៍គ្រឿងញៀនទាំងនោះ ត្រូវបានកំណត់នៅក្នុងរដ្ឋ Durango រដ្ឋSinaloa និងរដ្ឋ Michoacan។

កងទ័ពជើងទឹកបានចែករំលែកវីដេអូ និងរូបថតនៃប្រតិបត្តិការនៅរដ្ឋ Michoacan និង តំបន់ព្រំដែនរវាង រដ្ឋDurango និងរដ្ឋ Sinaloa។ នៅរដ្ឋ Durango មន្ត្រីបានរឹបអូសសារធាតុផ្សំគីមីចំនួន១.១៥០លីត្រ និង៦៩៥គីឡូក្រាមនិងសម្ភារៈផ្សេងទៀតដែលប្រើប្រាស់សម្រាប់ផលិតគ្រឿងញៀនសំយោគ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹក។

នៅរដ្ឋ Sinaloa គ្រឿងញៀនប្រហែល៧៥០គីឡូក្រាមត្រូវបានរឹបអូស។ ហើយនៅរដ្ឋ Michoacan សារធាតុផ្សំគីមីចំនួន៩.៧០០លីត្រ និង៥០០គីឡូក្រាមត្រូវបានរកឃើញ។ ប្រតិបត្តិការនេះ ត្រូវបានប្រកាសបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីសប្តាហ៍មុន នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News បាននិយាយថា ក្រុមជួញដូរគ្រឿងញៀនកំពុងគ្រប់គ្រងប្រទេសម៉ិកស៊ិក និងបានបង្ហាញថាសហរដ្ឋអាមេរិក អាចវាយប្រហារគោលដៅដីគោកដើម្បីប្រយុទ្ធប្រឆាំងពួកគេ។

បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយលោក Trump កាលពីថ្ងៃចន្ទ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) បានច្រានចោលការធ្វើអន្តរាគមន៍ណាមួយដោយយោធា។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm