សហភាព​អឺរ៉ុប​ប្ដេជ្ញា​កាត់ផ្ដាច់​ការ​នាំ​ចូល​ឧស្ម័ន​របស់​រុស្ស៊ី​ឲ្យ​បាន ​២​ភាគ​៣ នៅមុន​ដំណាច់​ឆ្នាំនេះ​

2022/03/09 04:41:28 pm        782

​​អឺរ៉ុប៖ សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហាញ​ផែនការ​ថ្មី​មួយ ​ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​របស់​ខ្លួន​លើ​ថាមពល​របស់​ប្រទេស​រុស្ស៊ី ស្រប​ពេល​មានការ​វាយប្រហារ​របស់​ទីក្រុង Moscow លើ​អ៊ុយ​ក្រែ​ន តម្លៃ​ខ្ពស់​កប់​ពពក និង​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​បម្រាម​នាំចូល​ប្រេង​ឆៅ​ពី​រុស្ស៊ី​។

​គណៈកម្មការ​អឺរ៉ុបដែល​ជា​ស្ថាប័ន​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប ចង់​បញ្ឈប់​ការទិញ​ឥន្ធនៈ​ហ្វូ​ស៊ី​លពី​រុស្ស៊ី​មុន​ឆ្នាំ២០៣០​​។ ហើយ​ឥឡូវនេះ​ខ្លួន​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ថ្មី ​ក្នុង​ការ​កាត់បន្ថយ​ការទិញ​ឧស្ម័ន​ពី​រុស្ស៊ី​ចំនួន ២ភាគ​៣ នៅ​មុន​ដំណាច់​ឆ្នាំនេះ​។​ គណៈកម្មការ​ខាងលើ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ចំណាត់​ការ​នេះ​នឹង​សម្រេច​បាន​ដោយ​ការ​បង្វែរ​អ្នកផ្គត់ផ្គង់​របស់​ខ្លួន បង្កើន​ការផលិត​អ៊ីដ្រូសែន​កកើត​ឡើង​វិញ និង​ការ​កែ​លម្អ​ប្រសិទ្ធភាព​ថាមពល​នៅ​ក្នុង​ប្រទេស​។​

​ប្លុក​ដែល​មាន​សមាជិក ២៧ប្រទេស​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​ ចំពោះ​ការពឹងផ្អែក​ខ្លាំង​ពេក​លើ​រុស្ស៊ី​សម្រាប់​ថាមពល ជាពិសេស​បន្ទាប់ពី​ការវាយប្រហារ​ដោយ​គ្មាន​ហេតុផល​របស់​ទីក្រុង Moscow ទៅ​លើ​អ៊ុយ​ក្រែ​ន​។​ យោង​តាម​ទីភ្នាក់​ងារ​ថាមពល​អន្ត​រ​ជាតិ​បាន​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ២០២១ សហភាព​អឺរ៉ុប​បាន​នាំចូល​ឧស្ម័ន​របស់​ខ្លួន​ពី​ប្រទេស​រុស្ស៊ី​ប្រហែល ៤៥%។ នៅ​ក្នុង​ឆ្នាំ២០២០ ការ​នាំចូល​ប្រេង​របស់​រុស្ស៊ី​មាន​ចំនួន​ប្រហែល ២៥% នៃ​ការទិញ​ប្រេង​ឆៅ​របស់​ប្លុក​នេះ​ នេះ​បើ​យោង​តាម​ការិយាល័យ​ស្ថិតិ​ក្នុង​តំបន់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        145
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        135
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm