យុវជនកម្ពុជា បានកោតសរសើរលើភាពឆ្លាតវៃរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ហើយពួកគេពេញចិត្តចំពោះជម្រើសនៃការដោះស្រាយ ដើម្បីបញ្ចប់សង្គ្រាមនេះ ។
លោក ម៉ូត គឹមរី យុវជនសកម្មលើកិច្ចការងារសង្គម បានលើកឡើងថា ពាក់ព័ន្ធនឹងជម្រើសដោះ ស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ របស់រាជរដ្ឋាភិបាលគឺពិតជាល្អ ដោយចំណាត់ការរបស់រាជរដ្ឋាភិបាល គឺ ច្បាស់លាស់ក្នុងការដោះស្រាយ ហើយរាជរដ្ឋាភិបាលកំពុងមានប្រៀបក្នុងការដោះស្រាយ ដោយរាជរដ្ឋាភិ បាលព្យាបាលដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិតាមការទូតទំាងអស់។ ចំណែកលោក យឺន ឌីនិត យុវជនសកម្មលើកិច្ចការងារសង្គម បានប្រាបដែរថា រាជរដ្ឋាភិបាល តែងតែជ្រើសរើសការដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិជុំវិញបញ្ហាព្រំដែន មានន័យថា សង្គ្រាមពុំមែនជាជម្រើសក្នុងការដោះស្រាយបញ្ហាទេ ហើយរាជរដ្ឋាភិបាលតែដាច់ចេញនូវជម្រើសដែលល្អ ពោលគឺការដោះស្រាយតាមផ្លូវច្បាប់។
ហើយក្នុងនាមពួកគេជាយុវជន ពួកគេជឿជាក់រាជរដ្ឋាភិបាល ហើយប្រជាពលរដ្ឋ យុវជនក៏បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលផងដែរ ជាក់ស្តែងកន្លងមក ការរួបរួមកម្លាំងមហាសាមគ្គីគំាទ្រជួរមុខ និងរាជរដ្ឋាភិបាលពិតជាផុសផុតបំផុត ៕ ផលិត គង់ រ៉េន

