ឆ្នាំ២០២៥ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេស RCEP កើនដល់ជាង ៤០​ពាន់​លាន​ដុល្លារ

2026/01/13 10:04:25 pm        425

រាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា គិតក្នុងឆ្នាំ២០២៥កន្លងទៅ បណ្តា​ប្រទេស​ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​ភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ឬហៅថា អាសិប (RCEP) ដែលជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់ការនាំចេញរបស់កម្ពុជា បានរួមចំណែកជិត ៦២% នៃ​ទំហំ​ពាណិជ្ជ​កម្ម​ទាំង​មូល​របស់​កម្ពុជា ដែលការណ៍នេះបាននាំឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេស RCEP កើន​ដល់​ជាង ៤០ពាន់លានដុល្លារ។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កិច្ចព្រមព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋ​កិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ (RCEP) គឺជាកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរីដែលផ្តួច​ផ្តើម​ឡើង​ដោយ​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០។ បច្ចុប្បន្ន RCEP មានសមាជិកចំនួន ១៥ប្រទេស ក្នុងនោះ ១០​ប្រទេស គឺជាសមាជិកអាស៊ាន និងចំនួន ៥ ផ្សេងទៀត រួមមាន ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារកាលពីពេលកន្លងទៅ លោកជំទាវ ចម និម្មល រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥កន្លងទៅ ពាណិជ្ជកម្ម​របស់​កម្ពុជា​នៅ​តែ​រក្សា​បាន​សន្ទុះរឹងមាំ ទោះបីជា សេដ្ឋកិច្ចពិពភលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ដែល​បង្កឡើងដោយការប្រទាញប្រទង់ផ្នែកភូមិសាស្រ្តនិយោបាយ ការ​បែក​ខ្ញែក​ពាណិជ្ជ​កម្ម​សាកល ដោយមានការងើបឡើងវិញនៃនិន្នការឯកតោភាគីនិយម និងការផ្ទុះ​ឡើង​នូវ​ជម្លោះ​ព្រំដែន​ក៏​ដោយ។

លោកជំទាវរដ្ឋមន្រ្តី បានលើកឡើងបន្តថា ជាក់ស្តែង ក្នុងឆ្នាំ២០២៥ កម្ពុជាបានពង្រីក​ទំហំ​ពាណិជ្ជ​កម្ម​ ជាមួយប្រទេសដែលជាសមាជិកនៃ អាសិប ដែលមានទឹកប្រាក់ ៤០,២០​ពាន់​លាន​ដុល្លារ​។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា មានទំហំ ៩,៨០ពាន់លានដុល្លារ កើនឡើង ៧,០១% បើ​ធៀបនឹងឆ្នាំ២០២៤។ លោកជំទាវ បានបន្តថា ក្រសួងពាណិជ្ជកម្ម បានបន្ត​ខិត​ខំ​ និង​ដឹក​នាំ​ចូល​​រួមយ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និង​សាកលលោក និងធ្វើនូវពិពិធកម្មទីផ្សារនាំចេញ-នាំចូល។ ព្រមទាំងបន្តអនុវត្តនូវអភិក្រម ពង្រឹង​ទីផ្សា​ចាស់ ពង្រីកទីផ្សារថ្មី ដោយប្រកាន់ភ្ជាប់នូវការពង្រឹងពហុភាគី ឈរលើគោលការណ៍ច្បាប់ និង​ទីផ្សារបើកចំហរដែលផ្តល់នូវភាពប្រកដប្រជា អាចពន្យាករណ៍បាន តម្លាភាព បរិយាប័ន និង​ភាព​ប្រកួតប្រជែងស្មើគ្នាដោយពុំមានការរើសអើង។

បើយោងតាមរបាយការណ៍ដដែល ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរបស់កម្ពុជាបានកើនដល់ ៦៥,២៤​ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨% ធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះ ការនាំ​ចេញ​សម្រេច​បាន​ទឹកប្រាក់ចំនួន ៣១,២៨ ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៧% ធៀប​នឹង​ឆ្នាំ​២០២៤​៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm