តំណាងអាមេរិក អេហ្ស៊ីប កាតា និងទួរគី ពិភាក្សាដំណាក់កាលទី ២ នៃផែនការសន្តិភាពហ្កាហ្សា

2026/01/13 03:15:43 pm        92

ប្រភពមួយនៅក្នុងក្រសួងការបរទេសទួរគី បានប្រាប់សារព័ត៌មាន TASS ថា មន្ត្រីមកពីសហរដ្ឋអាមេរិក អេហ្ស៊ីប កាតា និងទួរគី បានរៀបចំកិច្ចប្រជុំតាមអ៊ីនធឺណិត ដើម្បីពិភាក្សាអំពីការរៀបចំសម្រាប់ការអនុវត្តដំណាក់កាលទី ២ នៃផែនការសន្តិភាពសម្រាប់តំបន់ហ្កាហ្សា ដោយបន្ថែមថា ទីក្រុងអង់ការ៉ា ត្រូវបានតំណាងដោយរដ្ឋមន្ត្រីការបរទេស Hakan Fidan។

ប្រភពដដែលបាននិយាយថា៖«កាលពីថ្ងៃចន្ទ (ទី១២ ខែមករា) រដ្ឋមន្ត្រីការបរទេស Fidan បានចូលរួមក្នុងកិច្ចប្រជុំតាមអ៊ីនធឺណិត ដែលផ្តោតលើបញ្ហានៃការរៀបចំសម្រាប់ដំណាក់កាលទី ២ នៃផែនការសន្តិភាពហ្កា ហ្សា។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងជាការតាមដាននៃកិច្ចប្រជុំនៅទីក្រុងម៉ៃអាមីនៃរដ្ឋហ្វ្លរីដា នៅចុងខែធ្នូ។ ជំនួបនោះដែរ ក៏មានការចូលរួមពីមន្ត្រីសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតាផងដែរ»។ 

យោងតាមរបាយការណ៍ថ្មីៗនេះបានឲ្យដឹងថា អ៊ីស្រាអែល និងក្រុមហាម៉ាស ត្រូវបានគេរំពឹងថា នឹងប្រកាសពីការចាប់ផ្តើមនៃការអនុវត្តដំណាក់កាលទី២ នៃកិច្ចព្រមព្រៀងឈប់បាញ់ហ្កាហ្សា នៅក្នុងខែមករា។

អ៊ីស្រាអែល និងក្រុមហាម៉ាស បានបន្តកិច្ចចរចាដោយប្រយោលដែលសម្របសម្រួលដោយអេហ្ស៊ីប កាតា សហរដ្ឋអាមេរិក និងទួរគី ស្តីពីការដោះស្រាយស្ថានការណ៍ នៅតំបន់ហ្កាហ្សាស្ទ្រីប នៅថ្ងៃទី ០៦ ខែតុលា។ នៅថ្ងៃទី ០៩ ខែតុលា ភាគីជម្លោះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីការអនុវត្តដំណាក់កាលទី១ នៃផែនការឈប់បាញ់នៅតំបន់ហ្កាហ្សារបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ បទឈប់បាញ់បានចូលជាធរមាន នៅថ្ងៃទី ១០ ខែតុលា។ ក្រោមកិច្ចព្រមព្រៀងនេះ កងទ័ពអ៊ីស្រាអែលបានដកថយទៅកាន់អ្វីដែលហៅថា ខ្សែបន្ទាត់លឿង ប៉ុន្តែនៅតែគ្រប់គ្រងលើទឹកដីជាង ៥០%នៃតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ាក់រៀបចំជំនួយស្បៀងអាហារដឹកជញ្ជូនទៅជួយសង្រ្គោះជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា
2026/01/13 09:09:59 pm        1
អ្នកភូមិបាត់បង់អវៈយវៈដោយសារគ្រាប់មីននៅព្រំដែនបង់ក្លាដែស-មីយ៉ាន់ម៉ា
2026/01/13 09:09:00 pm        1
អាមេរិករិះគន់ការបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់របស់រុស្ស៊ីនៅអ៊ុយក្រែន ខណៈការវាយប្រហារស្លាប់មនុស្សថ្មី
2026/01/13 09:08:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ាក់រៀបចំជំនួយស្បៀងអាហារដឹកជញ្ជូនទៅជួយសង្រ្គោះជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា

2026/01/13 09:09:59 pm
​អ្នកភូមិបាត់បង់អវៈយវៈដោយសារគ្រាប់មីននៅព្រំដែនបង់ក្លាដែស-មីយ៉ាន់ម៉ា
2026/01/13 09:09:00 pm
​អាមេរិករិះគន់ការបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់របស់រុស្ស៊ីនៅអ៊ុយក្រែន ខណៈការវាយប្រហារស្លាប់មនុស្សថ្មី
2026/01/13 09:08:08 pm
​សូម៉ាលីលុបចោលកិច្ចព្រមព្រៀងទាំងអស់ជាមួយអារ៉ាប់រួម ជុំវិញការបំពានអធិបតេយ្យភាពចោទប្រកាន់
2026/01/13 09:07:16 pm
​បឹង Balaton របស់ហុងគ្រីដែលជាបឹងធំបំផុតនៅអឺរ៉ុបកណ្តាល កកជាលើកដំបូងក្នុងរយៈពេល ៩ឆ្នាំ
2026/01/13 09:06:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/13 01:17:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/07 04:49:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/11 12:39:33 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/11 02:02:17 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am