ប្រធានាធិបតីស្តីទីនិយាយថា៖ វ៉េណេស៊ុយអេឡា ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលផ្ទាល់ខ្លួន

2026/01/13 03:39:20 pm        188

ប្រធានាធិបតីបណ្ដោះអាសន្ន លោកស្រី Delcy Rodriguez បាននិយាយថា ប្រទេសវ៉េណេស៊ុយអេឡា ដែលជាប្រទេសមានអធិបតេយ្យភាព និងឯករាជ្យ ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល និងប្រជាជនផ្ទាល់ខ្លួន។ លោកស្រីបានប្រាប់ទូរទស្សន៍ Venezolana de Television ថា៖«រដ្ឋាភិបាលវ៉េណេស៊ុយអេឡាគ្រប់គ្រងប្រទេសនេះ រួមគ្នាជាមួយប្រជាជនដែលមានការរៀបចំ» ដោយបន្ថែមថា ប្រទេសនេះបានតែងតាំងប្រធានាធិបតីបណ្ដោះអាសន្ន ខណៈពេលដែល«លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ កំពុងត្រូវបានសហរដ្ឋអាមេរិកចាប់ជាចំណាប់ខ្មាំង»។

លោកស្រីបានសង្កត់ធ្ងន់ថា៖«យើងសូមបញ្ជាក់ជាថ្មីអំពីអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសនេះ និងការពារសិទ្ធិរបស់ប្រទេសវ៉េណេស៊ុយអេឡា ក្នុងទំនាក់ទំនងជាមួយអន្តរជាតិ»។

កាលពីថ្ងៃទី ០៣ ខែមករា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីប្រតិបត្តិការយោធាមួយ នៅទីក្រុងការ៉ាកាស ដែលនាំឲ្យមានការចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយារបស់ខ្លួន លោកស្រី Cilia Flores ដោយកងកម្លាំងអាមេរិក។ នៅថ្ងៃទី 0៥ ខែមករា គូស្វាមីភរិយានេះ បានបង្ហាញខ្លួននៅចំពោះមុខតុលាការសហព័ន្ធអាមេរិកសម្រាប់សង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក ជាកន្លែងដែលពួកគេប្រឈមមុខនឹងការចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។ ពួកគេទាំងពីរ បានអះអាងថា មិនមានទោសទេ។ លោកស្រីអនុប្រធានាធិបតី Delcy Rodriguez បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីបណ្ដោះអាសន្នរបស់វ៉េណេស៊ុយអេឡា នៅថ្ងៃទី ០៦ ខែមករា។

ទន្ទឹមនឹងនេះ លោក ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹង «គ្រប់គ្រង» ប្រទេសវ៉េណេស៊ុយអេឡាជាបណ្ដោះអាសន្ន។ លើសពីនេះ មេដឹកនាំអាមេរិករូបនេះ បានសម្តែងទំនុកចិត្តថា ទីក្រុងវ៉ាស៊ីនតោន នឹងធ្វើឲ្យទីក្រុងការ៉ាកាសផ្តល់សំណងដល់ក្រុមហ៊ុនប្រេងអាមេរិកចំពោះការខូចខាតដែលបានកើតឡើង៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីលីបង់និយាយថា សង្គ្រាមមួយខែនៅពុំទាន់មានសញ្ញាបញ្ចប់នៅឡើយទេ
2026/04/03 09:27:40 am        1
កិច្ចពិភាក្សាដឹកនាំដោយអង់គ្លេសស្ដីពីវិបត្តិច្រកសមុទ្រ Hormuz បញ្ចប់ដោយគ្មានលទ្ធផល ខណៈទាមទារបើកឡើងវិញជាបន្ទាន់
2026/04/03 08:58:13 am        1
អ្នកជំនាញអាមេរិកលើកឡើងថា ការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ អាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម
2026/04/03 08:52:50 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីលីបង់និយាយថា សង្គ្រាមមួយខែនៅពុំទាន់មានសញ្ញាបញ្ចប់នៅឡើយទេ

2026/04/03 09:27:40 am
​កម្ពុជាអំពាវនាវឱ្យថៃ គោរពឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយសុច្ឆន្ទៈ និងភាពស្មោះត្រង់នូវបទឈប់បាញ់ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញ ឆាប់រហ័សស្ថានភាពនៅតាមព្រំដែន
2026/04/03 09:12:57 am
​កិច្ចពិភាក្សាដឹកនាំដោយអង់គ្លេសស្ដីពីវិបត្តិច្រកសមុទ្រ Hormuz បញ្ចប់ដោយគ្មានលទ្ធផល ខណៈទាមទារបើកឡើងវិញជាបន្ទាន់
2026/04/03 08:58:13 am
​អ្នកជំនាញអាមេរិកលើកឡើងថា ការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ អាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម
2026/04/03 08:52:50 am
​UN ត្រៀមបោះឆ្នោតលើសេចក្តីសម្រេចច្រកសមុទ្រហ័រមូស ខណៈចិន ប្រឆាំងនឹងការប្រើប្រាស់កម្លាំង
2026/04/03 08:50:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/02 02:12:19 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am