សាលី អ៊ូ​មើ​ត នឹង​ចូលនិវត្តន៍​ពី​ជម្រើស​ជាតិ​ក្រោយ​ចប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/03/09 05:12:33 pm        191

​ម៉ូតូទឹក៖ កីឡាករ​ម៉ូតូ​ទឹក​ដ៏​ឆ្នើម​របស់​កម្ពុជា សាលី អ៊ូ​មើ​ត បាន​អះអាងថា ខ្លួន​នឹង​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ម៉ូតូ​ទឹក​កម្ពុជា ក្រោយ​ចប់​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​ម្ចាស់​មេដាយមាស និង​សំរឹទ្ធ​កីឡា​អាស៊ីលើក​ទី​១៨ រូបនេះបាន​បញ្ជាក់ថា ដោយសារ​ខ្លួន​មាន​វ័យ​កាន់តែច្រើន គួបផ្សំ​ការចង់​ផ្ដល់ឱកាស​ឲ្យ​កីឡាករ​ជំនាន់​ក្រោយបានបង្ហាញ​សមត្ថភាព​ផង រូបគេ​នឹង​ចូលនិវត្តន៍​ពី​ជម្រើសជាតិ បន្ទាប់ពី​ចប់​ការប្រកួត​ស៊ី​ហ្គេម​នៅ​កម្ពុជា ទោះបី​ដណ្ដើមបាន​មេដាយ ឬ​អត់​ក៏ដោយ។​

​ប៉ុន្ដែ​យ៉ាងណាក្ដី​មុន​ចូល​និវត្តន៍​ពី​ជម្រើសជាតិ អ៊ូ​មើ​ត បាន​ប្ដេជ្ញា​នឹង​ខំប្រឹង​ឲ្យ​អស់ពី​លទ្ធភាពដើម្បី​បង្កើន​កំណត់ត្រា​ថ្មី​ជូន​ជាតិ​មួយទៀតគឺ​ការ​ប្រជែង​មេដាយមាស​ស៊ី​ហ្គេម​ឲ្យ​ខាន​តែ​បាន បន្ទាប់ពី​រូបគេ​ដណ្ដើមបាន​មេដាយមាស​កីឡា​អាស៊ី លើកដំបូងនៅ​ប្រទេស​ឥណ្ឌូនេស៊ីកាលពី​ឆ្នាំ​២០១៨។​ ​គួរ​ដឹងថា សាលី អ៊ូ​មើ​ត បានកើត​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​១៩៩២ នៅ​ស្រុក​មេមត់ ខេត្ដ​ត្បូងឃ្មុំ។ ជាង ១០​ឆ្នាំ​ចុង​ក្រោយនេះ អ៊ូ​មើ​ត បាន​សាង​ភាពល្បីល្បាញ​លើ​ឆាក​អន្ដរជាតិ ជាមួយ​អាជីព​កីឡា​ម៉ូតូ​ទឹក ក្រោយ​ដណ្ដើមបាន​មេដាយ​ស្ទើរ​រាប់​ភ្លេច​ក្នុង​កម្មវិធី​ធំៗ​ជាច្រើន ទាំង​ថ្នាក់​តំបន់ និង​ពិភពលោក ពិសេស​ឆ្នាំ​២០១៨ ជា​ឆ្នាំ​ប្រវត្តិសាស្ដ្រដែល​គេ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស និង​ឆាក​អន្ដរជាតិ កោតស្ញប់ស្ញែង បន្ទាប់ពី​គេ​ដណ្ដើមបាន​មេដាយមាស​កីឡា​អាស៊ី ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។​

​ថ្មីៗ​នេះ អ៊ូ​មើ​ត ទើបបាន​ត្រឡប់​ចូល​ហ្វឹកហាត់​វិញ បន្ទាប់ពី​ធ្វើការ​វះកាត់​ឆ្អឹងខ្នង់ដែល​ប្រេះ ​ក្រោយ​ការប៉ះទង្គិច​អំឡុងពេល​ហ្វឹកហាត់ ហើយ​រូបគេ​បាន​ប្ដេជ្ញា​នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា រហូតដល់​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ដោយ​រូបគេ​រំពឹង និង​ប្ដេជ្ញា​ដណ្ដើម​មេដាយមាស​ជូន​ជាតិ​ជាថ្មី មុន​ខ្លួន​ចូលនិវត្តន៍​ពី​ជម្រើសជាតិ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        76
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        333
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        417

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm