ទីភ្នាក់ងារសារព័ត៌មាន Kyodo បានចុះផ្សាយនៅថ្ងៃនេះអង្គារថា នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានជម្រាបដល់នាយកប្រតិបត្តិគណបក្សកាន់អំណាចអំពីចេតនារបស់លោកស្រី ក្នុងការរំលាយសភាជាន់ទាប នៅសម័យប្រជុំធម្មតារបស់ខ្លួន ដែលជាការរៀបចំដំណាក់កាលសម្រាប់ការបោះឆ្នោត មុនពេលកំណត់។
សារព័ត៌មាន Yomiuri Shimbun បានរាយការណ៍កាលពីថ្ងៃសុក្រថា លោកស្រី Takaichi កំពុងពិចារណារំលាយសភាជាន់ទាប នៅពេលចាប់ផ្តើមសម័យប្រជុំធម្មតា ដែលគ្រោងនឹងកោះប្រជុំ នៅថ្ងៃទី ២៣ ខែមករា សម្រាប់ការបោះឆ្នោតមុនកាលកំណត់ នៅថ្ងៃទី ០៨ ឬ ១៥ ខែកុម្ភៈ។

សភាជប៉ុនមានសភាជាន់ខ្ពស់ ដែលមានអាណត្តិ ៦ឆ្នាំ និងសភាតំណាងរាស្ត្រ ដែលមានអាណត្តិ ៤ឆ្នាំ ហើយនាយករដ្ឋមន្ត្រីមានសិទ្ធិរំលាយសភាជាន់ទាប នៅពេលណាក៏បាន។ លោកស្រី Takayuki Kobayashi អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរី (LDP) បានថ្លែងថា៖«ការរំលាយសភា គឺជាសិទ្ធិរបស់នាយករដ្ឋមន្ត្រី» ដោយបន្ថែមថា៖«យើងតែងតែត្រៀមខ្លួននិងមានការរៀបចំសម្រាប់ការបោះឆ្នោត»៕
