ចិនថ្កោលទោសការប្រើប្រាស់កម្លាំងនៅមជ្ឈិមបូព៌ា ខណៈលោក Trump គំរាមវាយប្រហារអ៊ីរ៉ង់

2026/01/13 11:11:13 pm        78

ប្រទេសចិនបានសម្តែងការប្រឆាំង ចំពោះការប្រើប្រាស់កម្លាំង នៅតំបន់មជ្ឈិមបូព៌ា ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមវាយប្រហារអ៊ីរ៉ង់ ដោយសារការតវ៉ាមានកាន់តែខ្លាំងឡើងៗ នៅទីនោះ។

កាលពីថ្ងៃចន្ទ (ទី១២ ខែមករា ឆ្នាំ២០២៦) អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ទីក្រុងប៉េកាំងសង្ឃឹមថា រដ្ឋាភិបាលអ៊ីរ៉ង់ និងប្រជាជនរបស់ខ្លួន នឹងអាចជម្នះលើ «ការលំបាកបច្ចុប្បន្ន« និងរក្សាបាននូវស្ថិរភាពនៅក្នុងប្រទេស។

នៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយឆ្លើយតបទៅនឹងសំណួរ ពាក់ព័ន្ធនឹងការគំរាមកំហែងរបស់លោក Trump ក្នុងការវាយប្រហារអ៊ីរ៉ង់ លោកស្រីបានថា៖ «យើងតែងតែប្រឆាំងនឹងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត។ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់ គួរតែត្រូវបានគោរព ហើយ (យើង) ប្រឆាំងនឹងការប្រើប្រាស់ ឬការគំរាមកំហែង ពាក់ព័ន្ធនឹងកម្លាំង ក្នុងទំនាក់ទំនងអន្តរជាតិ។ យើងអំពាវនាវឲ្យភាគីនានាមាននូវវិធានការតាមរបៀបដែលអំណោយផលដល់សន្តិភាព និងស្ថិរភាព នៅតំបន់មជ្ឈិមបូព៌ា»។

គួរបញ្ជាក់ថា ការតវ៉ា នៅក្នុងប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមកាលពីខែធ្នូឆ្នាំមុន ដោយសារតែអតិផរណាកើនឡើង និងតម្លៃម្ហូបអាហារឡើងខ្ពស់ ប៉ុន្តែបានរីករាលដាលយ៉ាងឆាប់រហ័សប្រែទៅជាបាតុកម្មប្រឆាំងរដ្ឋាភិបាលយ៉ាងទូលំទូលាយ។ ហើយបើយោងតាមក្រុមសិទ្ធិមនុស្ស បានឲ្យដឹងថា រដ្ឋាភិបាលអ៊ីរ៉ង់បានឆ្លើយតបដោយការបង្ក្រាបដោយហិង្សា ដែលបានបណ្តាលឲ្យមនុស្សជាង ៥០០នាក់យ៉ាងតិចបាត់បង់ជីវិត។

កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក លោក Trump បានបង្ហាញថា លោកកំពុងពិចារណាលើជម្រើសឆ្លើយតបជាច្រើន ចំពោះភាពចលាចលដែលកំពុងកើនឡើងនេះ ដោយបានបញ្ជាក់ថា វាហាក់ដូចជាអ៊ីរ៉ង់បានឆ្លងកាត់ខ្សែបន្ទាត់ក្រហមដែលលោកធ្លាប់បាននិយាយពីមុន ជុំវិញការសម្លាប់បាតុករ៕

អត្ថបទដែលទាក់ទង

បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm