ប្រភព៖ លោក Trump ត្រូវបានរាយការណ៍ជូនពីជម្រើសយោធា និងបេសកកម្មសម្ងាត់ សម្រាប់អ៊ីរ៉ង់

2026/01/13 11:19:00 pm        105

មន្ត្រីក្រសួងការពារជាតិ ២រូបបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CBS News ដែលជាដៃគូអាមេរិករបស់សារព័ត៌មាន BBC ថា លោកប្រធានាធិបតី Donald Trump ត្រូវបានរាយការណ៍ជូន អំពីវិធីសាស្ត្រសម្ងាត់ និងជម្រើសយោធាជាច្រើន ដើម្បីប្រើប្រាស់ នៅក្នុងប្រទេសអ៊ីរ៉ង់។

ប្រភពទាំងនេះ បានឲ្យដឹងថា ការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយ នៅតែជាជម្រើសមួយ សម្រាប់ការជ្រៀតជ្រែកដែលអាចមានរបស់សហរដ្ឋអាមេរិក ប៉ុន្តែមន្ត្រីមន្ទីរបញ្ចកោណ ក៏បានបង្ហាញប្រតិបត្តិការតាមប្រព័ន្ធអ៊ីនធឺណិត និងការឆ្លើយតបយុទ្ធនាការចិត្តវិទ្យាផងដែរ។

កាលពីថ្ងៃចន្ទ (ទី១២ ខែមករា ឆ្នាំ២០២៦) លោក Trump បានប្រកាសអត្រាពន្ធ ២៥ភាគរយលើទំនិញពីប្រទេសដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ខណៈដែលក្រុមសិទ្ធិមនុស្សឲ្យដឹងថា បាតុករជាង ៦០០នាក់ ត្រូវបានសម្លាប់ នៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលរយៈពេល ៣សប្តាហ៍។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានប្រាប់ថា ទីក្រុងតេអេរ៉ង់ បើកចំហ សម្រាប់ការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែក៏នៅតែ «ត្រៀមខ្លួនសម្រាប់ការមានសង្គ្រាម» ផងដែរ។

ជាមួយគ្នានេះ ប្រភពទាំង២ បានឲ្យដឹងបន្ថែមថា ក្រុមសន្តិសុខជាតិរបស់លោក Trump ត្រូវបានគេរំពឹងថា នឹងមានកិច្ចប្រជុំមួយ នៅឯសេតវិមាន នាថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពីជម្រើស ដើម្បីប្រើប្រាស់ នៅអ៊ីរ៉ង់ ប៉ុន្តែគេមិនទាន់ច្បាស់នោះទេថា តើលោកប្រធានាធិបតី នឹងចូលរួមដែរ ឬយ៉ាងណា។

នៅមុននេះ លោកប្រធានាធិបតីអាមេរិក បាននិយាយថា យោធារបស់លោក កំពុងថ្លឹងថ្លែង «ជម្រើសដ៏រឹងមាំ» ដើម្បីធ្វើអន្តរាគមន៍ ប្រសិនបើអ្នកតវ៉ាបន្ថែមទៀតត្រូវបានសម្លាប់។ ហើយលោក Trump បានបញ្ជាក់ថា មេដឹកនាំអ៊ីរ៉ង់បានទូរសព្ទទៅលោក ដើម្បីស្វែងរក «ចរចា» ប៉ុន្តែលោកបានបន្ថែមថា សហរដ្ឋអាមេរិក «អាចនឹងត្រូវចាត់វិធានការ មុនពេលមានកិច្ចប្រជុំមួយកើតឡើង»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        52
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        51
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm