អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានថ្លែងថា អាជ្ញាធរចិនប្រឆាំងនឹងលទ្ធភាពជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់។
អ្នកការទូតរូបនេះ បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖«យើងតែងតែប្រឆាំងនឹងការជ្រៀតជ្រែករបស់ សហរដ្ឋអាមេរិក នៅក្នុងនយោបាយក្នុងស្រុករបស់រដ្ឋដទៃទៀត” ខណៈពេលដែលលោកស្រី បានធ្វើអត្ថាធិប្បាយអំពីការរំពឹងទុករបស់អាជ្ញាធរអាមេរិកដែលនឹងប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងសាធារណរដ្ឋ ឥស្លាម។
លោកស្រី ម៉ៅ នីង បានបន្ថែមថា ទីក្រុងប៉េកាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងតេអេរ៉ង់ ដើម្បីធានាស្ថិរភាពជាតិ។

នាពេលថ្មីៗនេះ លោក ត្រាំ បានដាក់ពន្ធ ២៥% លើប្រទេសទាំងអស់ដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់។ ការសម្រេចនេះ បានធ្វើឡើង បន្ទាប់ពីរលកនៃការតវ៉ានៅក្នុងសាធារណរដ្ឋឥស្លាម ដែលបានស្តីបន្ទោសសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចំពោះភាពចលាចលនេះ។ មេដឹកនាំសេតវិមានរូបនេះ មិនបានច្រានចោលការប្រើប្រាស់កម្លាំងប្រឆាំងនឹងទីក្រុងតេអេរ៉ង់ទេ៕
