សារព័ត៌មាន៖ ប្រទេសសហភាពអឺរ៉ុបប៉ះទង្គិចគ្នាជុំវិញការទិញអាវុធរបស់អាមេរិកសម្រាប់អ៊ុយក្រែន

2026/01/13 11:37:08 pm        105

ប្រទេសសហភាពអឺរ៉ុបមានទស្សនៈខុសៗគ្នាលើការទិញអាវុធសម្រាប់អ៊ុយក្រែនក្នុងកញ្ចប់ថវិកាចំនួន ៩០ ពាន់លានអឺរ៉ូ ដោយរដ្ឋមួយចំនួនគាំទ្រការទិញអាវុធរបស់សហរដ្ឋអាមេរិក និងរដ្ឋផ្សេងទៀតអំពាវនាវឲ្យ   ផ្តល់អាទិភាពដល់ផលិតផលអឺរ៉ុប។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានPolitico។

នៅក្នុងកិច្ចប្រជុំកំពូលខែធ្នូ ឆ្នាំ ២០២៥ មេដឹកនាំសហភាពអឺរ៉ុបបានសម្រេចចិត្តបែងចែកថវិកាចំនួន ៩០ ពាន់លានអឺរ៉ូ ដើម្បីជួយអ៊ុយក្រែន។ ជាងពីរភាគបីនៃចំនួនទឹកប្រាក់នេះ ត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់លើការចំណាយទៅលើយោធា។ កាសែត Politico បានកត់សម្គាល់ថា គណៈកម្មការអឺរ៉ុប ត្រូវបានកំណត់ឲ្យបង្ហាញផែនការមួយនៅថ្ងៃពុធ សម្រាប់ការអនុវត្តកញ្ចប់ជំនួយនេះ។ ប្រទេសសហភាពអឺរ៉ុបភាគច្រើនជឿថា ទីក្រុងគីវ គួរតែមានសេរីភាពកាន់តែច្រើនក្នុងការសម្រេចចិត្តថាតើអាវុធណាដែលខ្លួនត្រូវការក្រោមគម្រោងនេះ។ កាសែតនេះ បានរាយការណ៍ ដោយដកស្រង់ប្រភពថា ទោះជាយ៉ាងណាក៏ដោយ ប្រទេសបារាំង ក្រិក និងកោះស៊ីប ជឿថា ក្រុមហ៊ុនសហភាពអឺរ៉ុប គួរតែទទួលបានកិច្ចសន្យាទាំងនេះ។ 

Politico បានដកស្រង់លិខិតមួយច្បាប់របស់រដ្ឋាភិបាលហូឡង់ដែលផ្ញើទៅកាន់ប្រទេសសហភាពអឺរ៉ុបផ្សេងទៀតថា៖អ៊ុយក្រែនក៏ត្រូវការឧបករណ៍ដែលផលិតដោយប្រទេសទីបីជាបន្ទាន់ផងដែរ ជាពិសេសប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធស្ទាក់ចាប់ដែលផលិតដោយសហរដ្ឋអាមេរិក គ្រាប់រំសេវ និងគ្រឿងបន្លាស់យន្តហោះចម្បាំង F-16 និងអាវុធវាយប្រហារគោលដៅដែលមានភាពជាក់លាក់កម្រិតខ្ពស់។  

អាជ្ញាធរហូឡង់ស្នើឲ្យកំណត់យ៉ាងហោចណាស់ ១៥ ពាន់លានដុល្លារពីចំនួនទឹកប្រាក់នេះ ដើម្បីទិញអាវុធពីប្រទេសទី ៣ ដោយសារតែក្រុមហ៊ុនផលិតអឺរ៉ុបមិនអាចផ្តល់ជូនអ៊ុយក្រែននូវអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវការបានទាន់ពេលវេលានោះទេ។ ឯកសារនេះបានបញ្ជាក់ថា៖«ឧស្សាហកម្មការពារជាតិរបស់សហភាពអឺរ៉ុបបច្ចុប្បន្ន មិនអាចផលិតប្រព័ន្ធសមមូល ឬធ្វើដូច្នេះក្នុងរយៈពេលដែលត្រូវការបានទេ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        319
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        364
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        342

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm