កីឡាបាល់ទះ​រៀបចំ​ពានរង្វាន់​អបអរ​ខួប​លើក​ទី​១១១ នៃ​ទិវា​នារី​អន្តរជាតិ ៨​មីនា​

2022/03/09 05:18:50 pm        192

​បាល់​ទះ៖ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាកាលពី​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២២ បានរៀបចំ​ការប្រកួត​កីឡាបាល់ទះ​នារី ដណ្ដើម​ពានរង្វាន់​អបអរសាទរ​ខួប​លើក​ទី​១១១ នៃ​ទិវា​នារី​អន្ដរជាតិ ៨​មីនា នៅ​កីឡដ្ឋាន​ព្រី​នស៍ ដោយមាន​ក្រុម​បាល់ទះ​នារី ៤​ក្រុម​ចូលរួមរួមមាន​ក្រុម​ន្ទី​អប់រំ​យុវជន និង​កីឡាខេត្តព្រៃវែង​, ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និង​ក្រុម​បាល់ទះ​នារីនៃ​វិទ្យាល័យ ហ៊ុន សែន ខ្ចៅ តំណាង​ខេត្តកំពង់ចាម។​

​ព្រឹត្តិការណ៍​នេះរៀបចំឡើង​ក្នុង​គោលបំណង​សំខាន់ៗ​ពីរ ទី​១-​ដើម្បី​អបអរសាទរ​ថ្ងៃ​ទិវា​នារី​អន្ដរជាតិ ៨​មីនា ឆ្នាំ​២០២២ និង​ទី​២-​ដើម្បី​ផ្ដល់ឱកាស​ឲ្យ​កីឡាការិនី​បាល់ទះ​កម្ពុជាបានបង្ហាញ​នូវ​សមត្ថភាព និង​កម្ដៅ​សាច់ដុំក្នុងន័យ​លើកកម្ពស់​កម្រ​តិ​សមត្ថភាព និង​បច្ចេកទេស​ឲ្យ​កាន់តែ​ប្រសើរឡើង សម្រាប់​ត្រៀម​ចូលរួម​ការប្រកួត​សំខាន់ៗ​នាពេលខាងមុខ ដោយ​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា។​ ​ចំពោះ​លទ្ធផល​នៃ​ការប្រកួតសម្រាប់​វគ្គ​ជម្រុះ​ខេត្តពោធិ៍សាត់ បាន​យកឈ្នះ​ខេត្តព្រៃវែង ៣-០ សិត ស្របពេល​ខេត្តកំពង់ធំបាន​យកឈ្នះ​ខេត្តកំពង់ចាម ៣-២សិត មុន​ដឹក​នាំគ្នា​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​ជើងឯក​បាន​ទៅ​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡាខេត្តពោធិ៍សាត់ ក្រោយ​បន្ដ​យកឈ្នះ​ខេត្តកំពង់ធំដោយ​លទ្ធផល ៣-២សិត។

រីឯ​ជំនួប​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ ខេត្តព្រៃវែងបាន​វាយបក​ឈ្នះ​ខេត្តកំពង់ចាម ៣-២។​ ​សម្រាប់​ប្រាក់រង្វាន់​ក្រុម​ដណ្ដើមបាន​ជ័យលាភី ក្រោយ​ឆ្លងកាត់​ការប្រកួត ១​ថ្ងៃ​ពេញ​នេះ ក្រុម​ជើងឯកខេត្តពោធិ៍សាត់ទទួលបាន​ប្រាក់រង្វាន់ ២​លាន​រៀល ខណៈ​ក្រុម​ជើងឯក​រងខេត្តកំពង់ធំទទួលបាន​ប្រាក់រង្វាន់ ១​លាន ២​សែន​រៀល។ រីឯ​ក្រុម​លេខ​៣ ខេត្តព្រៃវែងទទួលបាន ៨​សែន​រៀល និង​ក្រុម​លេខ​៤ ខេត្តកំពង់ចាមទទួលបាន ៤​សែន​រៀល៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        293
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        364

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm