ពលរដ្ឋជម្លៀសខ្លួនស៊ីរី វិលត្រឡប់ទៅកាន់ទីក្រុង Aleppoវិញ ក្រោយរត់គេចចេញពីការប៉ះទង្គិចគ្នា

2026/01/14 12:39:34 am        53

ប្រជាពលរដ្ឋរស់នៅក្នុងភូមិ Ashrafiyah ស្ថិតក្នុងទីក្រុង Aleppo ប្រទេសស៊ីរី ដែលបានរត់ភៀសខ្លួនទៅកាន់ទីក្រុង Afrin ដោយសារការប៉ះទង្គិចគ្នានោះ ចាប់ផ្តើមវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញហើយកាលពីថ្ងៃចន្ទ ក្រោយជម្លោះរយៈពេល ១សប្តាហ៍ រវាងកងកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF)គាំទ្រដោយក្រុមឃើដ និងកងកម្លាំងរដ្ឋាភិបាលស៊ីរី ។

លោក Masoud Battal គឺជាមន្រ្តីក្រុង Afrin និយាយថា មនុស្សប្រហែល ១៩.០០០គ្រសារ បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ។

ទូរទស្សន៍រដ្ឋ Ekhbariya រាយការណ៍ថា យុទ្ធជនកងកម្លាំង SDF បានចាកចេញពីទីក្រុង Aleppo កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលអនុញ្ញាតឲ្យមានការជម្លៀសខ្លួន ក្រោយការប៉ះទង្គិចគ្នាស្លាប់មនុស្សអស់រយៈពេលជាច្រើនថ្ងៃ ។

ការចាកចេញនេះ គឺជាការចាប់ផ្តើមនៃការដកចេញកងកម្លាំងឃើដពីតំបន់ខ្លះរបស់ទីក្រុង Aleppo ដែលពួកគេបានកាន់កាប់ ចាប់តាំងពីសង្រ្គាមស៊ីវិលស៊ីរី ផ្ទុះឡើងកាលពីឆ្នាំ ២០១១ ខណៈដែលកងកម្លាំងឃើដ បន្តគ្រប់គ្រងតំបន់ពាក់កណ្តាលស្វយ័ត នៅភាគខាងជើងស៊ីរី ។

សហរដ្ឋអាមេរិក និងប្រទេសមហាអំណាចពិភពលោកផ្សេងទៀត បានស្វាគមន៍បទឈប់បាញ់នៅដើមសប្តាហ៍នេះ ប៉ុន្តែកងកម្លាំងឃើដ បដិសេធន៍មិនព្រមចាកចេញពីតំបន់កាន់កាប់ចុងក្រោយគេ Sheikh Maksoud របស់ខ្លួននោះឡើយ ក្រោមកិច្ចព្រមព្រៀងមួយនេះ ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm