រដ្ឋ Minnesota ប្តឹងរដ្ឋបាលលោក Trump ជុំវិញវិធីសាស្ត្ររបស់ ICE ក្រោយការបាញ់ប្រហារបណ្ដាលឲ្យមានអ្នកស្លាប់

2026/01/14 12:44:18 am        61

មន្ត្រីរបស់រដ្ឋ Minnesota កំពុងប្តឹងរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ពីបទ «បង្កើននូវសិទ្ធិអំណាចមិនធ្លាប់មានពីមុន» សម្រាប់អាជ្ញាធរអន្តោប្រវេសន៍សហរដ្ឋអាមេរិកនៅក្នុងរដ្ឋនេះ ជាចំណាត់ការ ដើម្បីនាំរដ្ឋបាលនេះទៅកាន់តុលាការ ពោលគឺក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីភ្នាក់ងារសហព័ន្ធមួយរូប បានបាញ់សម្លាប់ស្ត្រីម្នាក់ នៅទីក្រុង Minneapolis។

នៅក្នុងបណ្តឹងដែលបានត្រូវបានដាក់កាលពីថ្ងៃចន្ទ (ទី១២ ខែមករា ឆ្នាំ២០២៦) រដ្ឋនេះបានចោទប្រកាន់ក្រសួងសន្តិសុខមាតុភូមិ (DHS) និងរដ្ឋមន្ត្រី DHS ពីបទដាក់ពង្រាយមន្ត្រីរាប់ពាន់នាក់ នៅទីក្រុង Minneapolis និង St Paul ដោយសារតែ «មានបំណងចង់ធ្វើទុក្ខបុកម្នេញគូប្រជែងនយោបាយ និងទទួលបានផលចំណេញផ្នែកនយោបាយ។

រដ្ឋនេះកំពុងជំទាស់តវ៉ាថា ការដាក់ពង្រាយនេះរំលោភលើរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក និងជាការសងសឹកប្រឆាំងនឹងថ្នាក់ដឹកនាំជាប់ឆ្នោតរបស់គណបក្សប្រជាធិបតេយ្យ។ មន្ត្រីរដ្ឋ Minnesota ចោទប្រកាន់គោលនយោបាយរបស់រដ្ឋបាលនេះ ដូចជាការឲ្យមន្ត្រីពាក់ម៉ាស់ជាដើម រំលោភច្បាប់រដ្ឋ និងថា ភ្នាក់ងារនេះកំពុងប្រើប្រាស់កម្លាំងជ្រុលហួស និងចាប់ខ្លួនមនុស្សដែលពួកគេសង្ស័យថា មិនមានច្បាប់រស់នៅក្នុងសហរដ្ឋអាមេរិក ដោយខុសច្បាប់។

ការតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេស បន្ទាប់ពីលោកស្រី Renee Nicole Good ត្រូវបានបាញ់សម្លាប់ដោយមន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) កាលពីថ្ងៃទី៧ ខែមករា ខណៈពេលដែលលោកស្រីកំពុងបើកបររថយន្ត។ មន្ត្រីរដ្ឋ Minnesota បានថ្កោលទោសការបាញ់ប្រហារនេះថា ជាការប្រព្រឹត្តិមិនសមហេតុផល ដោយលើកឡើងពីវីដេអូដែលមានការប្រឈមមុខដាក់គ្នា ខណៈពេលដែលរដ្ឋបាល បានការពារមន្ត្រីនោះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm