BBC ការពារភាពយន្តឯកសារដែលលោក Trump ប្ដឹងទារ ១០ពាន់លានដុល្លារ

2026/01/14 01:22:44 am        199

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ British Broadcasting Corp (BBC) បានបង្ហាញទឡ្ហីករណ៍មួយចំនួនរបស់ខ្លួន ដើម្បីការពារទល់នឹងបណ្តឹងបរិហារកេរ្តិ៍ដែលទារសំណងចំនួន ១០ពាន់លានដុល្លារអាមេរិក ពីសំណាក់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយបានប្រាប់ចៅក្រមថា ភាពយន្តឯកសារ ដែលជាចំណុចសំខាន់នៃសំណុំរឿងនេះ គឺស្អាតស្អំ ទោះបីជាមានការកែសម្រួលផ្នែកមួយនាំឲ្យភ័ន្តច្រឡំក៏ដោយ។

ប្រព័ន្ធផ្សព្វផ្សាយ BBC កាលពីថ្ងៃចន្ទ (ទី១២ ខែមករា ឆ្នាំ២០២៦) បានស្នើសុំចៅក្រមសហព័ន្ធមួយរូប នៅទីក្រុង Miami ឲ្យផ្អាកការផ្លាស់ប្តូរភស្តុតាងនៅក្នុងបណ្តឹងនេះ ដែលត្រូវបានដាក់កាលពីខែធ្នូឆ្នាំមុន រហូតដល់មានការចេញសេចក្តីសម្រេច ស្ដីពីញត្តិជំទាស់របស់ប្រព័ន្ធផ្សព្វផ្សាយនេះ ដែលស្នើឲ្យបដិសេធសំណុំរឿងនេះ ដោយការប្រកាសនោះគ្រោងធ្វើនៅក្នុងខែមីនា។

ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយ BBC ក៏បានឲ្យដឹងផងដែរថា ខ្លួននឹងមានគោលបំណងផ្ទេរសំណុំរឿងនេះ ពីរដ្ឋ Florida ទៅរដ្ឋ New York ប្រសិនបើបណ្តឹងមិនត្រូវបានច្រានចោលទេ ពីព្រោះការអះអាង មានពាក់ព័ន្ធនឹងភាពយន្តឯកសារ ដែល BBC «មិនបានបង្កើតឡើងនៅរដ្ឋ Florida ផលិតនៅរដ្ឋ Florida ឬចាក់ផ្សាយនៅរដ្ឋ Florida ឡើយ»។

គួបញ្ជាក់ថា លោក Trump បានប្តឹងពីបទកែសម្រួលដោយមិនត្រឹមត្រូវ នៅក្នុងភាពយន្តឯកសារ មុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ដែលធ្វើឲ្យមានការយល់ច្រឡំថា លោកបានអំពាវនាវដោយផ្ទាល់ឲ្យបង្កអំពើហិង្សា នៅក្នុងសុន្ទរកថាមួយ មុនមានការវាយប្រហារដោយអ្នកគាំទ្ររបស់លោក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅវិមាន Capitol របស់សហរដ្ឋអាមេរិក។

ប្រធាន BBC លោក Samir Shah បានទទួលស្គាល់កាលពីថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំមុនថា វីដេអូដែលត្រូវបានកែសម្រួលនៃសុន្ទរកថារបស់លោក Trump ដែលបានចាក់ផ្សាយនៅលើកម្មវិធី Panorama ក្នុងឆ្នាំ២០២៤ បានធ្វើឲ្យមានការយល់ខុស ដែលថា មានការអំពាវនាវដោយផ្ទាល់ឲ្យបង្កសកម្មភាពហិង្សា»។ ប៉ុន្មានថ្ងៃក្រោយមក ប្រព័ន្ធផ្សព្វផ្សាយនេះបានចេញការសុំអភ័យទោសលើកទី២ ប៉ុន្តែបានបដិសេធការទាមទារសំណងរបស់មេដឹកនាំអាមេរិក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm