អាមេរិកប្រឈមការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាម សម្រាប់យន្តហោះក្លែងបន្លំនៅក្នុងការវាយប្រហារទូកគ្រឿងញៀន

2026/01/14 01:32:00 am        79

យោងតាមសេចក្តីរាយការណ៍ពីកាសែត New York Times បានឲ្យដឹងថា យោធាសហរដ្ឋអាមេរិករងការចោទប្រកាន់ថា បានក្លែងបន្លំយន្តហោះមួយគ្រឿងក្នុងចំណោមយន្តហោះរបស់ពួកគេជាយន្តហោះស៊ីវិល ដើម្បីវាយប្រហារទូកសង្ស័យរត់ពន្ធគ្រឿងញៀន ចេញពីប្រទេសវេណេស៊ុយអេឡា ។

នៅក្នុងអត្ថបទចុះផ្សាយកាលពីយប់ថ្ងៃចន្ទ កាសែតមួយនេះកត់សំគាល់ឃើញថា ឧបទ្ទេវហេតុនេះ កើតជាសំនួរចំពោះលទ្ធភាពនៃការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ។

នៅមិនទាន់មានប្រតិកម្មភ្លាមៗនោះទេពីសេតវិមាន បន្ទាប់ពីការចុះផ្សាយសេចក្តីរាយការណ៍នេះ ។ អត្ថបទចុះផ្សាយនេះ ផ្តោតសំខាន់លើការវាយប្រហារដំបូងនៅក្នុងយុទ្ធនាការទម្លាក់គ្រាប់បែកលើទូកដែលលោកប្រធានាធិបតី Donald Trump បានចាប់ផ្តើមកាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ នៅភាគខាងត្បូងសមុទ្រការ៉ាអ៊ីប ។

នៅពេលនោះ លោក Trump បានប្រកាសលើបណ្តាញព័ត៌មានសង្គម Truth Social ថា ការវាយប្រហារដំបូងបានសម្លាប់មនុស្ស ១១នាក់ ដែលលោកចោទប្រកាន់ថា ជាភេវរករគ្រឿងញៀន ។

ប៉ុន្តែសេចក្តីរាយការណ៍របស់កាសែត New York Times លើកឡើងថា យន្តហោះដែលប្រើប្រាស់នៅក្នុងប្រតិបត្តិការយោធា ត្រូវបានគេលាបថ្នាំដូចជាយន្តហោះស៊ីវិលបំពាក់មីស៊ីលនៅក្រោមតួយន្តហោះ ។

សូមបញ្ជាក់ថា ការវាយប្រហារយ៉ាងហោច ៣៥លើក ត្រូវបានធ្វើឡើងនៅសមុទ្រការ៉ាអ៊ីប និងភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ចាប់តាំងពីថ្ងៃទី ២ ខែកញ្ញារហូតមក ក្នុងនោះមនុស្ស ១១៤នាក់ ត្រូវបានសម្លាប់ ៕

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm