លោកឧត្តមសេនីយ UpendraDwivedi គឺមេបញ្ជាការកងទ័ពឥណ្ឌានិយាយនៅថ្ងៃអង្គារនេះថាប្រធានប្រតិបត្តិការយោធាប៉ាគីស្ថានត្រូវបាននិយាយប្រាប់ឲ្យគ្របប់គ្រងអ្វីដែលលោកនិយាយថាគឺជាការឈ្លានពានយានដ្រូនពីប៉ាគីស្ថានចូលទៅក្នុងប្រទេសឥណ្ឌា រយៈពេលច្រើនខែ ក្រោយគូប្រជែងប្រដាប់អាវុធនុយក្លេអ៊ែរទំាង២ ចូលរួមការប្រយុទ្ធគ្នាដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។ប្រភពយោធាឥណ្ឌា បានឲ្យដឹងថា មាននូវការឈ្លានពានយានដ្រូន ៥លើកកាលពីល្ងាចថ្ងៃអាទិត្យ នៅព្រំដែនស្ថិតក្នុងតំបន់ Jammu របស់ឥណ្ឌា ។

ប្រភពនោះបន្តថា ឧបទ្ទេវហេតុមួយទៀតកាលពីថ្ងៃសុក្រយានដ្រូនមួយគ្រឿងហោះចេញពីប៉ាគីស្ថាន សង្ស័យទម្លាក់កាំភ្លើងខ្លី ២ដើម បង់គ្រាប់ចំនួន៣ គ្រាប់កាំភ្លើងចំនួន ១៦ និងគ្រាប់បែក ១គ្រាប់ ដែលត្រូវបានរកឃើញ បន្ទាប់ពីការរុករក។លោក Dwivedi និយាយប្រាប់ក្នុងអ្នកសារព័ត៌មាននៅសន្និសីទសារព័ត៌មានប្រចាំឆ្នាំមុនទិវាកងទ័ពនៅថ្ងៃទី ១៥ ខែមករាថា យានដ្រូនទាំងនេះ លោកមានជំនឿថា គឺជាយានដ្រូនការពារដែលចង់ត្រួតពិនិត្យមើលថាតើ វិធានការណាមួយគួរត្រូវធ្វើ ៕
