គណបក្សគាំទ្រយោធាមីយ៉ាន់ម៉ា អះអាងឈ្នះសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតដំណើរការដោយរបបយោធា

2026/01/14 02:49:58 am        146


គណបក្សគាំទ្រយោធាដ៏លេចធ្លោរបស់សហភាពមីយ៉ាន់ម៉ា នាថ្ងៃអង្គារ (ទី១៣ ខែមករា ឆ្នាំ២០២៦) នេះ បានអះអាងពីការទទួលបានសំឡេងភាគច្រើននៃអាសនៈសភាជាន់ទាប នៅក្នុងការបោះឆ្នោតដែលដឹកនាំដំណើរការដោយរបបយោធារបស់ប្រទេសនេះ ជាព្រឹត្តិការណ៍ដែលអ្នកឃ្លាំមើលលទ្ធិប្រជាធិបតេយ្យ លើកឡើងថា នឹងគ្រាន់តែធ្វើឲ្យការក្តោបក្ដាប់អំណាចរបស់កងកម្លាំងប្រដាប់អាវុធមានរយៈពេលយូរប៉ុណ្ណោះ។

យោធាបានគ្រប់គ្រងមីយ៉ាន់ម៉ាដោយកម្លាំង ពោលគឺស្ទើរតែទាំងអស់នៃប្រវត្តិសាស្ត្រ ក្រោយការទទួលបានឯករាជ្យរបស់ប្រទេសនេះ មុនពេលបទពិសោធន៍អនុវត្តលទ្ធិប្រជាធិបតេយ្យរយៈពេល ១ទសវត្សរ៍ បានផ្តល់ឱកាសឲ្យអ្នកនយោបាយស៊ីវិលនូវការគ្រប់គ្រងមិនប្រាកដប្រជាមួយ។ ប៉ុន្តែបណ្ដាឧត្តមសេនីយ៍ បានដណ្តើមអំណាចមកវិញ នៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ ដោយផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ហើយរុញឲ្យប្រទេសធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលរហូតមកដល់សព្វថ្ងៃ។

ហើយពេលនេះ របបយោធាកំពុងត្រួតពិនិត្យការបោះឆ្នោតរៀបចំឡើងដោយបង្ខំ ដែលខ្លួនសន្យាថា នឹងប្រគល់អំណាចទៅឲ្យប្រជាជនវិញ បន្ទាប់ពីបញ្ចប់ដំណាក់កាលទី៣ និងចុងក្រោយនៃការបោះឆ្នោត នាថ្ងៃទី២៥ ខែមករា។ អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ លើកឡើងថា ដំណើរការនេះត្រូវបានក្លែងបន្លំដោយសារការដកឈ្មោះអ្នកប្រឆាំង ហើយសន្លឹកឆ្នោតមានសុទ្ធតែបេក្ខជននៅក្នុងគណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាព (USDP) ដែលជាសម្ព័ន្ធមិត្តរបស់យោធា។

ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឲ្យបង្ហាញលទ្ធផលនេះ មន្ត្រីគណបក្ស USDP បានប្រាប់សារព័ត៌មាន AFP ថា ពួកគេ «ឈ្នះបាន ៨៧ ក្នុងចំណោម ១០០អាសនៈ នៅក្នុងដំណាក់កាលទី២ នៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ បូកបញ្ចូលគ្នាជាមួយនឹងជ័យជម្នះដ៏លើសលប់ដែលបានបញ្ជាក់នៅដំណាក់កាលទី១ តួលេខរបស់មន្ត្រីរូបនេះ នាំឲ្យគណបក្សនេះមានអាសនៈសភាជាន់ទាបចំនួន ១៧៦ រហូតមកដល់ពេលនេះ ពោលគឺជាងពាក់កណ្តាលនៃចំនួន ៣៣០កៅអី សូម្បីតែដំណាក់កាលទី៣ មិនទាន់ចាប់ផ្ដើម៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm