មន្ត្រីអ៊ីរ៉ង់ ប្រាប់ថា មនុស្ស ២.០០០នាក់យ៉ាងតិច ត្រូវបានសម្លាប់នៅក្នុងភាពចលាចល

2026/01/14 03:07:26 am        150


មន្ត្រីអ៊ីរ៉ង់ម្នាក់ បាននិយាយនៅថ្ងៃអង្គារ (ទី១៣ ខែមករា ឆ្នាំ២០២៦) នេះថា មនុស្សប្រហែលជា ២.០០០នាក់ ក្នុងនោះរួមមានទាំងបុគ្គលិកសន្តិសុខផងដែរ ត្រូវបានសម្លាប់អំឡុងការតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់ ដោយនេះគឺជាលើកដំបូងដែលអាជ្ញាធរបានទទួលស្គាល់ចំនួនអ្នកស្លាប់ខ្ពស់នេះ ពោលគឺបណ្ដាលមកពីការបង្ក្រាបយ៉ាងខ្លាំងក្លាលើភាពចលាចលទូទាំងប្រទេសរយៈពេល ២សប្តាហ៍។

អំឡូងពេលនិយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters មន្ត្រីអ៊ីរ៉ង់រូបនេះ បានប្រាប់ថា អ្វីដែលលោកហៅថា ពួកភេរវករនោះ គឺជាអ្នកនៅពីក្រោយការស្លាប់ទាំងអ្នកតវ៉ា និងបុគ្គលិកសន្តិសុខនេះ។ មន្ត្រីរូបនេះមិនបានផ្ដល់ភាពលម្អិតពិតប្រាកដ អំពីអ្នកដែលត្រូវបានសម្លាប់នោះឡើយ។

គួរបញ្ជាក់ថា ភាពចលាចលដែលបង្កឡើងដោយស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់នោះ គឺជាបញ្ហាប្រឈមផ្ទៃក្នុងដ៏ធំបំផុត សម្រាប់អាជ្ញាធរអ៊ីរ៉ង់ ដែលយ៉ាងហោចណាស់មានរយៈពេល ៣ឆ្នាំមកហើយ ហើយកើតឡើងចំពេលមានសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងៗ បន្ទាប់ពីមានការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក កាលពីឆ្នាំមុន។

អាជ្ញាធរអ៊ីរ៉ង់ បានព្យាយាមប្រើវិធីសាស្រ្ត ២យ៉ាង ចំពោះការតវ៉ានេះ ដោយចាត់ទុកការតវ៉ា ជុំវិញបញ្ហាសេដ្ឋកិច្ចថា ស្របច្បាប់ ខណៈដែលអនុវត្តការបង្ក្រាបសន្តិសុខយ៉ាងធ្ងន់ធ្ងរ។ ពួកគេបានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា បានញុះញង់ឲ្យមានភាពចលាចលនេះ ហើយបាននិយាយថា មនុស្សមិនមានអត្តសញ្ញាណ ដែលពួកគេហៅថា ជាពួកភេរវករ បានជ្រៀតចូលក្នុងចលនាតវ៉ានេះ។

នៅមុននេះ ក្រុមសិទ្ធិមនុស្សមួយ បានកំណត់អត្តសញ្ញាណមនុស្សរាប់រយនាក់ដែលត្រូវបានសម្លាប់ ហើយបានឲ្យដឹងទៀតថា មនុស្សរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm