
នៅក្នុងព្រៃដ៏ក្រាស់តាមតំបន់ភ្នំព្រំដែនបង់ក្លាដែសជាមួយប្រទេសមីយ៉ាន់ម៉ាដែលហែកហួរដោយសារភ្លើងសង្រ្គាម អ្នកភូមិបាត់បង់អវៈយវៈរបស់ពួកគេ ដោយសារគ្រាប់មីន គឺជាគ្រោះថ្នាក់នៃជម្លោះដែលពួកគេមិនមែនជាអ្នកបង្កើត ។
លោក Ali Hossain វ័យ ៤០ឆ្នាំ បានដើររើសអុសកាលពីដើមឆ្នាំ ២០២៥ ពេលដែលគ្រាប់មីន បំផ្លាញជីវិតរបស់លោក ។
លោកនិយាយថា លោកបានចូលព្រៃជាមួយអ្នកភូមិផ្សេងទៀត ហើយភ្លាមៗនោះស្រាប់តែមីន ផ្ទុះឡើង ហើយជើងម្ខាងរបស់លោកបានដាច់ ។ លោកបានស្រែកភ្លាត់សំឡេង ហើយអ្នកភូមិក៏បានមកជួយឃាត់ឈាមលោក ។
លោកបន្តថា ពួកគេបានមកជួយលើកលោក ឃាត់ឈាមរបួសជើងយ៉ាងធ្ងន់ធ្ងររបស់លោក រួចនាំលោកទៅកាន់មន្ទីរពេទ្យ ។
នៅជំរំ Ashartoli ដែលជាទីជម្រកតូចមួយស្ថិតក្នុងស្រុក Bandarban អាវុធនៃសង្រ្គាមបរទេស បានប្រែក្លាយតំបន់ព្រៃ កសិដ្ឋាន និងផ្លូវថ្នើរជើង ទៅជាវាលពិឃាត ។
ព្រំដែនភាគខាងកើតរបស់បង់ក្លាដែសប្រវែង ២៧១គ.មជាមួយមីយ៉ាន់ម៉ា កាត់តាមព្រៃភ្នំ និងទន្លេ ភាគច្រើនព្រំដែននេះ ពុំបានគូសចំណាំនោះទេ ។
ព្រំដែននេះដែរ ត្រូវបានឆ្លងកាត់រាល់ថ្ងៃដោយអ្នកភូមិ ខណៈគ្រួសាររបស់ពួកគេ បានធ្វើបែបនេះ រាប់ជំនាន់មកហើយ ដើម្បីទៅរើសអុស ឬធ្វើពាណិជ្ជកម្មខ្នាតតូច ៕