ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា នាពេលបច្ចុប្បន្ននេះ ពិតជាជួយជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនខ្លាំងឡើង

2026/01/14 08:31:54 am        116

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអ្នកនាំពាក្យ និងការងារផ្សព្វផ្សាយ (Media) របស់ក្រសួងទេសចរណ៍ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារបច្ចេកទេសឌីជីថលកន្លងមក ការបែងចែកភារកិច្ច និងកំណត់ទិសដៅផែនការការងារ ការគ្រប់គ្រងបណ្តាញសង្គម កាលវិភាគអនុវត្ត ការផលិតមាតិកាទេសចរណ៍ជាលក្ខណៈឌីជីថល (រូបភាព, វីដេអូ និងខ្លឹមសារ) ដែលជាគន្លឹះសំខាន់ក្នុងការបង្កើនភាពទាក់ទាញ និងសមត្ថភាពប្រកួតប្រជែងលើវិស័យទេសចរណ៍នៅប្រទេសក្នុងតំបន់ និងនៅជុំវិញពិភពលោក ព្រមទាំងបានធ្វើការវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ឆ្លើយតបនឹងសំណូមពរ និងដាក់ចេញនូវទិសដៅការងារបន្ត។

 ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង, ឯកឧត្តមអគ្គនាយក, លោក លោកស្រី អគ្គនាយករងទទួលបន្ទុក, ប្រធាន និងអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីសរុបទាំងអស់ចំនួន ៤០នាក់។

 ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារបច្ចេកទេសជុំវិញក្រសួង ត្រូវជំរុញដល់ការរៀបចំក្រុមការងារឆ្លើយតបតាមរយៈ Email, ការជំរុញរៀបចំប្រព័ន្ធរក្សាទុកលិខិតរដ្ឋបាលជាលក្ខណៈឌីជីថលឱ្យបានកាន់តែឆាប់ ការរៀបចំ Media Server សម្រាប់ផ្ទុកទិន្នន័យ និងបែងចែក, ការបង្កើតគេហទំព័រហ្វេសប៊ុកនៅគ្រប់នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានទាំង៣ ជាពិសេសការជំរុញដល់ការដាក់ឱ្យប្រើប្រាស់ Visit Cambodia App នាពាក់កណ្តាលឆ្នាំ២០២៦ នេះផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏មានមតិដឹកនាំលើការពង្រឹងសមត្ថភាពរបស់ក្រុមការងារ ដើម្បីឆ្លើយតបនឹងនិន្នាការថ្មីរបស់បច្ចេកវិទ្យាដែលចេះតែវិវឌ្ឍឥតឈប់ឈរ ដោយបានលើកទឹកចិត្តឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាល (AI) បន្ថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ទីរទេសចរណ៍ចូលរួមសហការសម្របសម្រួលដល់ក្រុមអ្នកផលិតមាតិកាទេសចរណ៍ (Influencers) ដែលបាននិងកំពុងចុះផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍នៅមូលដ្ឋានរបស់ខ្លួន។

សូមបញ្ជាក់ជូនថា នេះជាកិច្ចប្រជុំលើកដំបូង ដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសឌីជីថល (Media) និងក្រុមអ្នកនាំពាក្យរបស់ក្រសួងទេសចរណ៍។

អត្ថបទដែលទាក់ទង

សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង និងសហគមន៍គីរីទេស ចុះកិច្ចសន្យាផលិតកម្មម្ទេស បន្លែ និងមាន់ ក្នុងទំហំប្រមាណជិត ៣លានដុល្លារ
2026/01/14 09:20:20 am        1
ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញជាអធិបតី ក្នុងពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២៥ ​និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តតាកែវ
2026/01/14 08:55:00 am        1
ក្រសួងមុខងារសាធារណៈ៖ ការកែលម្អផ្នែកផ្តល់សេវាជួរមុខ ជាគម្រោងនវានុវត្តន៍មួយនឹងផ្តល់ឱកាសដល់មន្ទីរពេទ្យបង្អែកនានាផ្តល់សេវាជូនប្រជាជនកាន់តែប្រសើរ
2026/01/14 08:53:45 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការគំរាមកំហែងពន្ធលើអ៊ីរ៉ង់របស់លោក Trump ប្រឈមនឹងការបើកមុខជម្លោះអាមេរិក-ចិនឡើងវិញ

2026/01/14 09:54:02 am
​លោក Trump ជំរុញឱ្យប្រជាជនអ៊ីរ៉ង់ បន្តតវ៉ា ខណៈលុបចោលកិច្ចប្រជុំទាំងអស់ជាមួយមន្រ្តីអ៊ីរ៉ង់
2026/01/14 09:48:43 am
​សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង និងសហគមន៍គីរីទេស ចុះកិច្ចសន្យាផលិតកម្មម្ទេស បន្លែ និងមាន់ ក្នុងទំហំប្រមាណជិត ៣លានដុល្លារ
2026/01/14 09:20:20 am
​មនុស្សរាប់ម៉ឺនគ្រួសារនៅរដ្ឋធានីអ៊ុយក្រែន គ្មានអគ្គិសនីប្រើប្រាស់ក្រោយរុស្ស៊ីវាយប្រហារ ខណៈសីតុណ្ហភាពត្រជាក់ធ្លាក់ក្រោមសូន្យអង្សាសេ
2026/01/14 09:12:04 am
​មនុស្សជាង២.០០០នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ក្នុងការតវ៉ានៅអ៊ីរ៉ង់ ខណៈលោក Trump និយាយថាជំនួយជិតទៅដល់
2026/01/14 09:09:24 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/14 12:09:41 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/07 04:49:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/11 12:39:33 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/11 02:02:17 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am