ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញជាអធិបតី ក្នុងពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២៥ ​និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តតាកែវ

2026/01/14 03:55:00 pm        281

នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅសាលាខេត្តតាកែវ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការ​ងារ​រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ខេត្ត​តាកែវ ​បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និង​លើក​ទិស​ដៅ​អនុវត្តបន្ត ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តតាកែវ ដែលបានរៀបចំចាប់ពីថ្ងៃទី១២ ដល់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ក្រុង-ស្រុកទាំង ១០ ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាពចំណុះឱ្យរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណ ១៥៧៦រូប (ចូលរួមដោយផ្ទាល់ ៤៩២រូប និងតាមប្រព័ន្ធអនឡាញ ១០៨៤រូប)។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការស្ដារឡើងវិញចំពោះផលប៉ះពាល់នានាដែលបង្កដោយសង្រ្គាមឈ្លានពានថៃ និងបានធ្វើឱ្យមានការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវស្មារតីដោះស្រាយបញ្ហានេះដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោធិបតី សម្រេចបានសមិទ្ធផលជាច្រើន ក្នុងនោះសមិទ្ធផលមួយចំនួនគឺស្ថិតនៅក្នុងខេត្តតាកែវ ដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោ គម្រោងព្រែកជីកហ្វូណនតេជោ និងហេដ្ដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ព្រមទាំងគម្រោងវិនិយោគនានា ដែលបានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ មន្ត្រីរាជការនិងប្រជាពលរដ្ឋខេត្តតាកែវ គាំទ្រពេញទំហឹងគោលការណ៍ដឹកនាំការងារសមរភូមិក្រោយ និងសមរភូមិមុខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំរុញល្បឿនការអភិវឌ្ឍលើគ្រប់វិស័យ និងពង្រឹងភាពម្ចាស់ការលើខ្លួនឯងឱ្យកាន់តែរឹងមាំថែមទៀត។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររហូតសម្រេចបានសមិទ្ធផលជាច្រើន នាពេលកន្លងមក និងបានធ្វើការណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំថែរក្សាស្ថិរភាព សន្តិសុខនិងសណ្តាប់សាធារណៈ ពង្រឹងការគ្រប់គ្រងរដ្ឋបាលដែនដី និងពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តតាកែវ ប្រើប្រាស់ប្រព័ន្ធលំហូឯកសាររដ្ឋបាល ( Document Work Flow) និងថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm