មនុស្សរាប់ម៉ឺនគ្រួសារនៅរដ្ឋធានីអ៊ុយក្រែន គ្មានអគ្គិសនីប្រើប្រាស់ក្រោយរុស្ស៊ីវាយប្រហារ ខណៈសីតុណ្ហភាពត្រជាក់ធ្លាក់ក្រោមសូន្យអង្សាសេ

2026/01/14 04:12:04 pm        268

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានថ្លែងកាលពីថ្ងៃអង្គារ១៣មករាសប្ដាហ៍នេះថា រលកវាយប្រហារដ៏ខ្លាំងក្លាដោយយានដ្រូនរបស់រុស្ស៊ីបានធ្វើឱ្យមនុស្សរាប់ម៉ឺនគ្រួសារក្នុងតំបន់រដ្ឋធានីគីវ គ្មានអគ្គិសនីប្រើប្រាស់ ខណៈសីតុណ្ហភាពត្រជាក់ធ្លាក់ ក្រោមសូន្យអង្សាសេ។  

លោក Vitaliy Klitschko អភិបាលក្រុងគីវ បាននិយាយថា អគារខ្ពស់ៗប្រហែល ៥០០ ខ្នងគ្មានម៉ាស៊ីនកម្ដៅ ហើយមានការខ្វះខាតអគ្គិសនីធ្ងន់ធ្ងរសូម្បីតែសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

លោក Zelenskyy បាននិយាយក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា រុស្ស៊ីបានវាយប្រហារដោយយានដ្រូនជាង ៣០០ គ្រឿងទៅលើប្រទេសអ៊ុយក្រែនពេញមួយយប់ ក៏ដូចជាមីស៊ីលផ្លោងចំនួន ១៨ គ្រាប់ និងមីស៊ីលតម្រង់គោលដៅចំនួន ៧ គ្រាប់។ លោកថា សរុបមក តំបន់ចំនួន៨ ត្រូវបានវាយប្រហាររួមទាំងរដ្ឋធានីផងដែរ។  

លោក Zelenskyy បាននិយាយថា ស្ថានភាពនៅក្នុងតំបន់គីវមិនល្អ មនុស្សរាប់ម៉ឺនគ្រួសារបច្ចុប្បន្នគ្មានអគ្គិសនីប្រើប្រាស់។ជាថ្មីម្តងទៀត គោលដៅសំខាន់នៃការវាយប្រហារគឺកន្លែងផលិតថាមពល និងអនុស្ថានីយរបស់អ៊ុយក្រែន។

រុស្ស៊ីបានកំណត់គោលដៅម្តងហើយម្តងទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនដោយយានដ្រូន និងមីស៊ីលចាប់តាំងពីការលុកលុយរបស់ខ្លួនក្នុងឆ្នាំ ២០២២ ក្នុងគោលបំណងរំខានដល់ការផ្គត់ផ្គង់កម្ដៅក្នុងរដូវរងា ៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm