មន្ត្រី៖ គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល កោះប្រជុំពិសេសស្ដីពីលទ្ធភាពរដួលរលំនៃរបបអ៊ីរ៉ង់ និងអន្តរាគមន៍អាមេរិក

2026/01/14 05:49:19 pm        184

ក្រុមមន្ត្រីបាននិយាយថា គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល បានកោះប្រជុំពិសេសមួយនៅល្ងាចថ្ងៃអង្គារ (១៣ មករា) ដើម្បីពិភាក្សាអំពីស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងនៅប្រទេសអ៊ីរ៉ង់ ស្របពេលមានការតវ៉ាយ៉ាងទូលំទូលាយ លទ្ធភាពនៃការដួលរលំរបបអ៊ីរ៉ង់ និងអន្តរាគមន៍របស់សហរដ្ឋអាមេរិកនៅទីនោះ ក៏ដូចជាលទ្ធភាពនៃការសម្របសម្រួលជាមួយទីក្រុងវ៉ាស៊ីនតោន លើជំហានបន្ទាប់។

យោងតាមប្រភពពីមន្ត្រីអ៊ីស្រាអែល បានប្រាប់សារព័ត៌មានរ៉យទ័រថា ការវាយតម្លៃក្នុងអង្គប្រជុំនោះគឺថា លោកប្រធានាធិបតីអាមេរិក Donald Trump បានសម្រេចចិត្តធ្វើអន្តរាគមន៍ហើយ ប៉ុន្តែវិសាលភាព និងពេលវេលានៃការឆ្លើយតប នៅមិនទាន់ច្បាស់នៅឡើយទេ។

សម័យប្រជុំនេះ — ដែលដើមឡើយគ្រោងធ្វើនៅចុងសប្តាហ៍នេះ ប៉ុន្តែត្រូវផ្លាស់ប្តូរ — បានកើតឡើងនៅពេលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu កំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តក្នុងទីក្រុងតេអេរ៉ង់ ជាទីដែលការតវ៉ាកាន់តែខ្លាំងក្លាឡើង និងបង្កជាសំណួរពីស្ថិរភាពនៃរបបអ៊ីរ៉ង់។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលដូចជា The Jerusalem Post និង The Times of Israel បាននិយាយថា កិច្ចពិភាក្សាផ្តោតលើចលាចលដែលកំពុងបន្តនៅរ៉ង់ ផែនការបន្ទាន់ផ្សេងៗ និងការសម្របសម្រួលជាមួយអាមេរិក ស្របពេលភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា កាន់តែទូលំទូលាយ៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm