ប្រភព៖ អាមេរិក ស្នើសុំដីការឹបអូសនាវាដឹកប្រេងរាប់សិបគ្រឿងទៀត ដែលទាក់ទងនឹងវ៉េណេស៊ុយអេឡា

2026/01/14 06:03:33 pm        163

ប្រភពព័ត៌មានចំនួន៤ ដែលដឹងបញ្ហានេះបាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់សំណើសុំដីកាពីតុលាការ ដើម្បីរឹបអូសនាវាដឹកប្រេងរាប់សិបគ្រឿងបន្ថែមទៀត ដែលជាប់ទាក់ទងនឹងពាណិជ្ជកម្មប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡា ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងពង្រឹងការគ្រប់គ្រងបណ្ដាញដឹកជញ្ជូនប្រេង ទាំងចូលនិងចេញ ពីប្រទេសអាមេរិកខាងត្បូងមួយនេះ។

យោធាអាមេរិក និងឆ្មាំល្បាតឆ្នេរ បានរឹបអូសនាវាចំនួន ៥គ្រឿងរួចមកហើយ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅដែនទឹកអន្តរជាតិ ដែលដឹកប្រេងរបស់វ៉េណេស៊ុយអេឡា ឬធ្លាប់បានធ្វើដូច្នេះ កាលពីអតីតកាល។ ការរឹបអូសនេះគឺជាផ្នែកមួយនៃយុទ្ធនាការរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្ខំប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ឱ្យចុះពីអំណាច ហើយយុទ្ធនាការនេះបានឈានប្រតិបត្តិការយោធា ដោយកងកម្លាំងអាមេរិក ចូលទៅចាប់ខ្លួនលោក នៅថ្ងៃទី៣ ខែមករា។

ចាប់តាំងពីពេលនោះមក រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បាននិយាយថា ខ្លួនមានគម្រោងគ្រប់គ្រងធនធានប្រេងរបស់វ៉េណេស៊ុយអេឡា ដោយគ្មានកំណត់ ខណៈខ្លួនកំពុងស្វះស្វែងកសាងឡើងវិញនូវឧស្សាហកម្មប្រេងដ៏ទ្រុឌទ្រោមរបស់ប្រទេសនេះ។

ប្រភពបានប្រាប់សារព័ត៌មានរ៉យទ័រថា បច្ចុប្បន្ន រដ្ឋាភិបាលអាមេរិក បានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីជាច្រើនករណីក្នុងតុលាការប្រចាំតំបន់ ជាពិសេសនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដើម្បីបានដីកាដែលអនុញ្ញាតឱ្យមានការឡោមព័ទ្ធ និងរឹបអូសទំនិញប្រេង និងនាវា ដែលបានពាក់ព័ន្ធនឹងការជួញដូរនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm