ធនាគារ ARDB នឹងបន្តផ្តល់ហិរញ្ញប្បទានជូនកសិករ និង​សហគ្រិន​សំដៅ​រក្សា​សន្តិសុខ​ស្បៀង​ក្នុង​ស្រុក

2026/01/14 06:20:33 pm        325

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ដែលជាធនាគារគោលនយោបាយ នឹងបន្ត​ផ្តល់​ហិរញ្ញ​ប្ប​ទាន​ជូនកសិករដាំដុះ និង សហគ្រិនកែកែច្នៃផលិតផលកសិកម្ម សំដៅរក្សា​សន្តិសុខ​ស្បៀង នៅក្នុងកាលៈទេសៈដ៏លំបាក នៃការឈ្លានពានពីប្រទេសជិតខាង បាន ដាក់សម្ពាធ​មក​លើ​សង្គម និងសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយ​ក​ធនាគារ​អភិវឌ្ឍន៍​ជន​បទ និងកសិកកម្ម លើកឡើង នៅក្នុងវេទិកាជួបជុំសហគ្រិនកសិកម្ម ដាំដុះ និងចិញ្ចឹម​សត្វ​ឆ្នាំ​២០២៦ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះថា ជុំវិញការរៀចំវេទិកា នេះឡើង គឺដើម្បីផ្តល់​ឱកា​ស​សម្រាប់កិច្ចពិភាក្សា ពីលទ្ធភាពទទួលបានហិរញ្ញប្បទានពិសេស គាំទ្រវិស័យកសិកម្ម ក៏​ដូចជាគោល នយោបាយនានារបស់រាជរដ្ឋាភិបាល ចំពេល​ដែល​សេដ្ឋកិច្ច​សកល​មាន​ភាព​មិន​ប្រាកដ​ប្រជា​ខ្ពស់ និងសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើង វិញ និងបានបង្ហាញឱ្យឃើញ​អំពី​សារៈ​សំខាន់​នៃ​វិស័យសហគ្រិនភាព ដែលដើរតួជាកម្លាំងចលករមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជាតិ តាមរយៈការអភិវឌ្ឍន៍ផ្នែកសង្គម-សេដ្ឋកិច្ច, ការបង្កើតឱកាសការងារថ្មី, និងការ​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​ផលិតផលក្នុងស្រុក។

ឯកឧត្តមបណ្ឌិត បន្តថា ក្នុងកាលៈទេសៈដ៏លំបាកនៃការឈ្លានពានពីប្រទេសជិតខាង បានកំពុង​នឹង​ដាក់​សម្ពាធបន្ថែមមក លើស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជា ដោយបានបំផ្លិច​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ីវិល, បង្កគ្រោះថ្នាក់ដល់ជនស៊ីវិល, បំផ្លាញសម្បត្តិ បេតិកភ័ណ្ឌរបស់កម្ពុជា, បង្អាក់​ការ​អប់រំ​របស់កុមារ, និងជាពិសេសបង្កឱ្យមានជនភៀសសឹកជាដើម។ ក្នុងន័យនេះ និង​ឈរ​លើ​ស្មារតី​ បម្លែងបញ្ហាប្រឈម ឱ្យទៅជាឱកាសសម្រាប់កម្ពុជា, ធនាគារ ARDB ដែលជាធនាគារ​គោល​នយោបាយ នឹងនៅតែបន្តចូលរួមជាមួយ រាជរដ្ឋាភិបាលកាន់តែស្វាហាប់ និងបុរសកម្មជា​ង​មុន​ ជាពិសេសបន្តផ្តល់ហិរញ្ញប្បទានជូនប្រជាកសិករដាំដុះ និងសហគ្រាសកែច្នៃ ផលិត​ផល​កសិកម្ម សំដៅរក្សាសន្តិសុខស្បៀងជូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក ក៏ដូចជា​សន្តិសុខ​ស្បៀង​សម្រាប់​កម្ពុជា។

ធម្មទានាចារ្យ កឹម អឿន នាយកប្រតិបត្តិ CEO លើកឡើងថា នៅក្នុងបរិបថនេះ ការរួមរួមរវាងស្ថាប័នរាជរដ្ឋាភិបាល ពីថ្នាក់ ដឹកនាំធនាគារ ARDB តំណាងសមាគមបណ្តាញកសិករតេជោ ជាពិសេសកសិករដែលជាអ្នកដំាដុះ និងសហគ្រិនដែលជាអ្នកផលិត និងកែច្នៃផលិតផលកសិកម្ម ពិតជាមានសារៈសំខាន់បំផុតក្នុងការរួមគ្នាដោះស្រាយបញ្ហា ដើម្បីប្រែក្លាយការប្រឈមឱ្យទៅជាកាលា- នុវត្តន៍សម្រាប់ឱកាសនៅកម្ពុជា។

លោកគ្រូធំបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថាន ស៊ីអ៊ីអូ លើកឡើងផងដែរថា ចំពោះស្ថានភាពដែលបង្កដោយប្រទេស ជិតខាង ក្នុងនាមវិស័យឯកជន, យើងត្រូវមានស្មារតីប្រុងប្រយ័ត្នទាំងអស់គ្នា ក្នុងការរៀបចំខ្លួនអភិវឌ្ឍន៍អាជីវកម្មឱ្យដំណើរការទៅមុខ ខណៈដែលយើងប្រៀបដូចជាទ័ពជួរក្រោយ គឺត្រូវតែខ្លាំងលើការអភិវឌ្ឍ ដើម្បីចូលរួមក្នុងវិស័យសេដ្ឋកិច្ច។ លោក សង្កត់ធ្ងន់ថា ប្រទេសតូចតែមិនត្រូវឱ្យគេមើលងាយ ឬជិះជាន់ស្រេចតែអំពើចិត្តនោះឡើយ តែបញ្ហានេះ គឺវាស្រ័យទៅលើភាពខ្លាំងរបស់យើងទំាំង អស់។ ដូច្នេះការចូលរួមរបស់សហគ្រិន គឺជាកំលាំងចលករដ៏សំខាន់ ក្នុងការជំរុញបង្កើតអាជីវកម្ម ការងារ និងប្រាក់ចំណូលនៅក្នុង សេដ្ឋកិច្ចជាតិយើងឱ្យកាន់តែខ្លាំងក្លា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        211
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm