ប្រមុខអង្គការសហប្រជាជាតិព្រមានថា លោកអាចបញ្ជូនអ៊ីស្រាអែលទៅតុលាការ ICJ ជុំវិញច្បាប់ដែលដាក់គោលដៅលើ UNRWA

2026/01/14 06:23:42 pm        150

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមាននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថាលោកអាចនាំប្រទេសរបស់លោកទៅតុលាការយុត្តិធម៌អន្តរជាតិ ប្រសិនបើប្រទេសនេះ មិនលុបចោលច្បាប់ដែលដាក់គោលដៅលើទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) ហើយប្រគល់ទ្រព្យសម្បត្តិ ដែលរឹបអូសនោះមកវិញទេ។

នៅក្នុងលិខិតចុះថ្ងៃទី ៨មករា ផ្ញើទៅកាន់លោក Netanyahu លោក Guterres បាននិយាយថា អង្គការសហប្រជាជាតិមិនអាចព្រងើយកន្តើយចំពោះសកម្មភាពធ្វើឡើងដោយអ៊ីស្រាអែល ដែលជាការរំលោភដោយផ្ទាល់ទៅលើកាតព្វកិច្ចរបស់អ៊ីស្រាអែលក្រោមច្បាប់អន្តរជាតិបានទេ។ច្បាប់ទាំងនោះត្រូវតែត្រូវបានកែប្រែឡើវិញដោយមិនបង្អង់យូរ។

សភាអ៊ីស្រាអែលបានអនុម័តច្បាប់មួយក្នុងខែតុលា ឆ្នាំ ២០២៤ ដោយហាមប្រាម UNRWA មិនឱ្យធ្វើប្រតិបត្តិការក្នុងប្រទេសអ៊ីស្រាអែល និងហាមឃាត់មន្ត្រីអ៊ីស្រាអែលមិនឲ្យមានការទាក់ទងជាមួយទីភ្នាក់ងារនេះ។ បន្ទាប់មក សភាបានធ្វើវិសោធនកម្មច្បាប់កាលពីខែមុន ដើម្បីហាមប្រាមលើការផ្ដល់អគ្គិសនី ឬទឹកទៅកាន់ទីតាំងនានារបស់ UNRWA។

អាជ្ញាធរអ៊ីស្រាអែលក៏បានរឹបអូសការិយាល័យនៅទីក្រុងហ្សេរុយសេឡឹមខាងកើត(East Jerusalem ) ដែលកាន់កាប់ដោយ UNRWA កាលពីខែមុនផងដែរ ។ អង្គការសហប្រជាជាតិចាត់ទុកហ្សេរុយសេឡឹមខាងកើត ថាត្រូវកាន់កាប់ដោយអ៊ីស្រាអែល តែអ៊ីស្រាអែលចាត់ទុក Jerusalem ទាំងមូលជាផ្នែកមួយនៃប្រទេសរបស់ខ្លួន ។

លោក Guterres ថា UNRWA គឺជាផ្នែកសំខាន់មួយរបស់អង្គការសហប្រជាជាតិ ហើយបានគូសបញ្ជាក់ថា អ៊ីស្រាអែលនៅតែមានកាតព្វកិច្ចផ្តល់សិទ្ធិ និងអភ័យឯកសិទ្ធិដល់ UNRWA និងបុគ្គលិករបស់ខ្លួននូវសិទ្ធិ និងអភ័យឯកសិទ្ធិដែលបានបញ្ជាក់ក្នុងអនុសញ្ញាឆ្នាំ ១៩៤៦ ស្តីពីសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការសហប្រជាជាតិ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm