ក្រុមហាម៉ាសនិយាយថា គណៈប្រតិភូបានទៅដល់ទីក្រុងគែរហើយដើម្បីពិភាក្សាពីបទឈប់បាញ់នៅហ្កាហ្សា

2026/01/14 06:31:49 pm        159

ក្រុមហាម៉ាសបាននិយាយកាលពីថ្ងៃអង្គារ១៣មករាសប្ដាហ៍នេះថា គណៈប្រតិភូមកពីថ្នាក់ដឹកនាំរបស់ខ្លួនបានទៅដល់ទីក្រុងគែរ(Cairo)ហើយកាលពីល្ងាចថ្ងៃអង្គារ ដើម្បីពិភាក្សាជាមួយភាគីអេហ្ស៊ីប លើបទឈប់បាញ់នៅហ្កាហ្សា។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាស គណៈប្រតិភូដែលដឹកនាំដោយលោក Khalil al-Hayya ប្រធានចលនានៅហ្កាហ្សា នឹងរៀបចំកិច្ចពិភាក្សាលើការបញ្ចប់ការអនុវត្តដំណាក់កាលទីមួយនៃបទឈប់បាញ់ រួមទាំងការបើកច្រកឆ្លងកាត់រ៉ាហ្វា ក្នុងទិសដៅទាំងពីរ ។  

សេចក្តីថ្លែងការណ៍បាននិយាយថា ខ្លួនក៏នឹងពិភាក្សាអំពីការពន្លឿនឆ្ពោះទៅដំណាក់កាលទីពីរផងដែរ រួមទាំងការបង្កើតគណៈកម្មាធិការរដ្ឋបាល និងការបញ្ចប់ការដកទ័ពចេញពីតំបន់ហ្កាហ្សា។

សេចក្ដីថ្លែងការណ៍នោះបាននិយាយថា គណៈប្រតិភូនេះក៏គ្រោងជួបមេដឹកនាំកងកម្លាំងប៉ាឡេស្ទីន និងក្រុមផ្សេងៗផងដែរ ដើម្បីពិភាក្សាអំពីការវិវត្តន៍នយោបាយ និងវិស័យយ៉ាងឆាប់រហ័សនៅក្នុងតំបន់ហ្កាហ្សា និងតំបន់ West Bank។

ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ខែតុលា ឆ្នាំ២០២៥ តំបន់ហ្កាហ្សានឹងត្រូវគ្រប់គ្រងដោយគណៈកម្មាធិការអន្តរកាលនៃក្រុមអ្នកជំនាញបច្ចេកទេសប៉ាឡេស្ទីន ដែលត្រួតពិនិត្យដោយ ក្រុមប្រឹក្សាសន្តិភាពអន្តរជាតិ។ កិច្ចព្រមព្រៀងនេះចែងថា ក្រុមហាម៉ាសត្រូវតែរំសាយអាវុធ និងគ្មានតួនាទីនាពេលអនាគតក្នុងការគ្រប់គ្រងជាផ្លូវការរបស់ដែនដីនេះនោះទេ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        28
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        28
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm