រថភ្លើងមួយខ្សែ ដែលធ្វើដំណើរពីរាជធានីប្រទេសថៃ ទៅកាន់ភាគឦសាននៃប្រទេស បានធ្លាក់ចេញពីផ្លូវដែកនៅថ្ងៃពុធ (១៤ មករា) នេះ បន្ទាប់ពីឧបករណ៍ស្ទូចសំណង់មួយ បានធ្លាក់ចំទូរថភ្លើងដឹកអ្នកដំណើរមួយ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២២នាក់ បានស្លាប់ និងមនុស្សយ៉ាងតិច ៣០នាក់ ផ្សេងទៀតបានរងរបួស នេះបើយោងតាមការលើកឡើងរបស់អាជ្ញាធរមូលដ្ឋាន និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ៕
