វិស័យសហគ្រាស គ្រឹះស្ថាន និងរោងចក្រ នៅខេត្តកំពង់ស្ពឺ កំពុងផ្ដល់ការងារដល់ពលរដ្ឋជាង ៣១ម៉ឺននាក់

2026/01/14 06:50:57 pm        263

កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា វិស័យ​សេដ្ឋកិច្ច​ ក្នុងខេត្តកំពង់ស្ពឺ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយក្នុងនោះវិស័យសហគ្រាស គ្រឹះស្ថាន និងរោងចក្រ កំពុងផ្ដល់ការងារដល់ពលរដ្ឋប្រមាណជាង ៣១ម៉ឺននាក់ ដែល​អាច​រក​ប្រាក់​ចំណូល​បានប្រចាំខែ ខណៈរោងចក្រថ្មីៗ ក៏បានកើតឡើងជាបន្តបន្ទាប់ ។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ឆ្នាំ២០២៥ និង​លើក​ទិស​ដៅ​អនុវត្ត​ការងារ​បន្តឆ្នាំ២០២៦ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្ត មាន​ប្រសាសន៍​ថា គិតត្រឹមឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺ មានសហគ្រាស គ្រឹះស្ថាន និងរោងចក្រចំនួន ១ ៥៦៦​កន្លែង ដែលមានកម្មករនិយោជិកកំពុងបម្រើការងារចំនួនជាង ៣១ម៉ឺននាក់ ក្នុង​នោះ​វិស័យ​វាយ​នណភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងចំនួន ៤១៤កន្លែង វិស័យក្រៅ​ពី​កាត់​ដេរ​ចំនួន ១១៥២កន្លែង ។

ឯកឧត្តមបណ្ឌិត បានបន្តថា គិតត្រឹមឆ្នាំដដែលនេះ ខេត្តកំពង់ស្ពឺ មានសហគ្រាសធុនតូច និង​មធ្យម និងសិប្បកម្មសរុបចំនួន ៣១៣មូលដ្ឋាន ដែលមានទុនវិនិយោគសរុបប្រមាណជាង ៤៩​លាន​ដុល្លារ។ មានសហគ្រាសធុនតូច និងមធ្យម និងរោងចក្រកើតថ្មីចំនួន ២៧០រោងចក្រ មាន​ប្រកាស​ពី​ក្រសួង​ចំនួន ១៤៧រោងចក្រ, ចេញសេចក្តីសម្រេចពីរដ្ឋបាលខេត្តចំនួន ៧៧រោងចក្រ និង​ចេញសេចក្តីសម្រេចពីមន្ទីរចំនួន ៤៦រោងចក្រ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្ថែមថា ក្រៅពីវិស័យរោងចក្រសហគ្រាស ខេត្ត​ក៏​មាន​ការ​រីក​ចម្រើន​ផង​ដែរ លើវិស័យកសិកម្ម ក្នុងនោះមានដំណាំស្រូវ ស្វាយ និង​ដំណាំ​កសិកម្ម​មួយ​ចំនួន​ទៀត​ ខណៈខេត្តកំពង់ស្ពឺ ក៏មានការចិញ្ចឹមសត្វជាលក្ខណៈតូចធំរាប់លានក្បាល ជា​មួយ​នឹង​ការ​ពង្រាយ​មន្ត្រីកសិកម្ម ទៅតាមបណ្ដាឃុំ-សង្កាត់ ដើម្បីជួយដោះស្រាយបញ្ហាការដាំដុះកសិករ ។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា នៅក្នុងខេត្តកំពង់ស្ពឺ មានប្រភព​ទឹក​ស្ទឹង​សំខាន់​ៗ​ចំនួ​ន​៣ ​ក្នុងនោះស្ទឹងកព្រែកត្នោត ស្ទឹងក្រាំងពន្លៃ និងស្ទឹងស្លាគូ, មានទំនប់ និងអាង​ទឹក​ចំនួន​៣៧៥​កន្លែង មានប្រឡាយមេសរុបចំនួន២៣៧កន្លែង និងសំណង់សិល្បៈការចំនួន ៦៩៥កន្លែង ដែល​ប្រព័ន្ធ​ធារា​សាស្ត្រទាំងអស់នេះ ពិតជាបានចូលរួមចំណែកជំរុញដល់កំណើនវិស័យឧស្សាហកម្ម សិប្បកម្ម កសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ក្នុងទិសដៅបន្ត រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងខិតខំទាក់ទាញការវិនិយោគ ពីក្រៅ​ឲ្យ​មាន​ការ​កើនឡើងជាបន្តបន្ទាប់ ដើម្បីបង្កើតឱកាសការងារ ឲ្យបានកាន់តែច្រើនឡើង សម្រាប់​ប្រជា​ពលរដ្ឋ អាចរកប្រាក់ចំណូល និងជាចលករពុំអាចខ្វះបាន ដើម្បីចូលរួម​ចំណែក​អភិវឌ្ឍ​ខេត្ត​លើ​គ្រប់​វិស័យ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm