ប្រទេសដាណឺម៉ាក និងដែនដីហ្គ្រីនលែន ត្រៀមជួបពិភាក្សាពីបញ្ហាប្រឈមខ្ពស់នៅសេតវិមាន

2026/01/14 06:53:41 pm        243

មន្ត្រីប្រទេសដាណឺម៉ាក និងដែនដីហ្គ្រីនលែន នឹងជួបពិភាក្សាបញ្ហាប្រឈមខ្ពស់អំពីអនាគតរបស់ដែនដីហ្គ្រីនលែន នៅថ្ងៃពុធ ទី១៤ ខែមករានេះ នៅសេតវិមាន ជាមួយអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance ដែលបានចោទប្រកាន់ប្រទេសដាណឺម៉ាកថាមិនយកចិត្តទុកដាក់ចំពោះដែនដីស្វយ័តរបស់ខ្លួន។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយអំពីគំនិតទិញ ឬដាក់បញ្ចូលជាឧបសម្ព័ន្ធដែនដីកោះនៅមហាសមុទ្រអាកទិកមួយនេះរយៈពេលជាច្រើនឆ្នាំមកហើយ ហើយបានបង្កើនភាពតានតឹងបន្ថែមទៀតនៅសប្តាហ៍នេះដោយនិយាយថាសហរដ្ឋអាមេរិកនឹងយកដែនដីនេះមកគ្រប់គ្រង «តាមមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត»។

រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង កូភែនហាក(Copenhagen) កាលពីថ្ងៃអង្គារ ទី១៣ ខែមករា ថា លោក និងសមភាគីដែនដីហ្គ្រីនលែនរបស់លោក គឺលោកស្រី Vivian Motzfeldt ដែលបានស្នើសុំជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ហើយលោក Vance បានស្នើសុំចូលរួម និងធ្វើជាម្ចាស់ផ្ទះនៅសេតវិមាន។

បន្ទាប់ពីលោក Trump បានធ្វើសេចក្តីថ្លែងការណ៍ដដែលៗកាលពីដើមឆ្នាំ២០២៥ អំពីបំណងកាន់កាប់ដែនដីកោះហ្គ្រីនលែន លោក Vance បានប្រកាសថា លោកនឹងធ្វើទស្សនកិច្ចដោយមិនបានអញ្ជើញទៅកាន់កោះមហាសមុទ្រអាកទិកមួយនេះ ក្នុងខែមីនា។ បន្ទាប់ពីការតវ៉ាយ៉ាងខ្លាំងក្លានៅក្នុងប្រទេសដាណឺម៉ាក និងដែនដីហ្គ្រីនលែន លោកបានបញ្ចប់ដោយការកំណត់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់មូលដ្ឋានយោធា Pituffik របស់សហរដ្ឋអាមេរិកនៅភាគពាយ័ព្យដែនដីហ្គ្រីនលែន។ ក្នុងអំឡុងពេលស្នាក់នៅរបស់លោក ដែលមានរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ លោកបានរិះគន់ប្រទេសដាណឺម៉ាកចំពោះអ្វីដែលលោកនិយាយថាខ្វះការប្តេជ្ញាចិត្តចំពោះដែនដីហ្គ្រីនលែន និងសន្តិសុខនៅតំបន់អាកទិក។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm