អ្នកជិះម៉ូតូ និងកម្មករដឹកជញ្ជូនរាប់ពាន់នាក់ បានរៀបចំក្បួនមួយនៅទីក្រុងការ៉ាកាស កាលពីថ្ងៃអង្គារ ទី១៣ ខែមករា ដោយទាមទារឱ្យមានការដោះលែងលោក Nicolas Maduro និងលោកស្រី Cilia Flores ដែលត្រូវបានចាប់ខ្លួនដោយសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែមករា។

លោក Nicolas Maduro Guerra កូនប្រុសរបស់មេដឹកនាំដែលត្រូវបានឃុំខ្លួន បានប្រាប់អ្នកគាំទ្រលោក Maduro និងលោកស្រី Flores ដែលបានផ្ញើសារនិយាយថា ពួកគេនៅតែរឹងមាំ និងទុកចិត្តលើក្រុមរដ្ឋាភិបាលដែលដឹកនាំដោយប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez។

តំណាងសហជីពដឹកជញ្ជូន លោក Grisel Hernandez បាននិយាយថា វិស័យដឹកជញ្ជូនពហុមធ្យោបាយមានសាមគ្គីភាពក្នុងការទាមទារឱ្យលោក Maduro និងភរិយារបស់លោក វិលត្រឡប់មកប្រទេសវ៉េណេស៊ុយអេឡាវិញ។ ក្បួនម៉ូតូនេះ អ្នកជិះបានចុចស៊ីផ្លេរនិងគ្រវីស្លាកខណៈកាន់ស្លាកឆ្លងកាត់ផ្លូវហាយវ៉េ នៅរដ្ឋធានី។