[UPDATE] មនុស្សជាង ២០នាក់ស្លាប់ និងរាប់សិបនាក់របួសនៅប្រទេសថៃ បន្ទាប់ពីឧបករណ៍ស្ទូចធ្លាក់លើរថភ្លើង

2026/01/14 07:12:40 pm        237

រថភ្លើងមួយខ្សែ ដែលធ្វើដំណើរពីទីក្រុងបាងកក ទៅកាន់ភាគឦសាននៃប្រទេសថៃ បានធ្លាក់ចេញពីផ្លូវដែកនៅថ្ងៃពុធ (១៤ មករា) នេះ បន្ទាប់ពីឧបករណ៍ស្ទូចសំណង់មួយ បានធ្លាក់ចំទូរថភ្លើងដឹកអ្នកដំណើរមួយ បណ្តាលឱ្យមនុស្សយ៉ាងតិច ២២នាក់ បានស្លាប់ និងមនុស្សជាង ៣០នាក់ ផ្សេងទៀតបានរងរបួស នេះបើយោងតាមការលើកឡើងរបស់អាជ្ញាធរមូលដ្ឋាន និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។

គ្រោះថ្នាក់នេះបានកើតឡើងនៅព្រឹកថ្ងៃពុធនេះ នៅក្នុងស្រុក ស៊ីខៀវ (Sikhio) ខេត្ត នគររាជសីមា (Nakhon Ratchasima) ចម្ងាយ ២៣០គីឡូម៉ែត្រ ភាគឦសាននៃទីក្រុងបាងកក នៅលើរថភ្លើងមួយគ្រឿង ដែលឆ្ពោះទៅកាន់ខេត្ត ឧប្បលរាជធានី (Ubon Ratchathani)។

លោក Thatchapon Chinnawong អធិការនគរបាលមូលដ្ឋានម្នាក់ក្នុងខេត្ត នគររាជសីមា បានប្រាប់សារព័ត៌មាន AFP ថា «មនុស្ស ២២នាក់បានស្លាប់ និងលើសពី ៣០នាក់ បានរងរបួស»។

នគរបាលមូលដ្ឋាននិយាយថា សន្ទូចមួយគ្រឿងនោះ ដែលកំពុងធ្វើការលើគម្រោងផ្លូវដែកល្បឿនលឿន បានបាក់រលំ ហើយធ្លាក់លើរថភ្លើងដែលកំពុងឆ្លងកាត់ បណ្តាលឱ្យរថភ្លើងធ្លាក់ចេញពីផ្លូវ និងឆាបឆេះមួយភ្លែត ប៉ុន្តែអណ្ដាតភ្លើងត្រូវបានពន្លត់ ហើយការងារជួយសង្គ្រោះកំពុងដំណើរការ។ លោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន បាននិយាយថា មានមនុស្សចំនួន ១៩៥នាក់ បានជិះនៅលើរថភ្លើងនោះ ហើយអាជ្ញាធរកំពុងប្រញាប់ប្រញាល់កំណត់អត្តសញ្ញាណអ្នកស្លាប់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm