គុនខ្មែរសម្រេចផ្អាកប្រើឧបករណ៍ការពារក្បាល តែត្រូវមានវិធានាការខ្ពស់ ក្នុង​កម្មវិធី​ប្រកួត​កម្រិត​ថ្នាល

2026/01/14 10:12:11 pm        575

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចផ្អាកការប្រើប្រាស់ឧបករណ៍ការពារក្បាល ក្នុង​ការ​ប្រកួត​ថ្នាល​គុនខ្មែរ តែត្រូវមានវិធានការពារខ្ពស់ ដើម្បីធានាការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ។

នេះ​បើ​តាម​ការប្រកាសរបស់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោយ​មាន​ការ​យកចិត្តទុកដាក់ពីសាធារណជន រួមជាមួយមតិយោបល់ផ្ទាល់ពីប្រធានក្លិប គ្រូបង្វឹក និង​អ្នក​រៀប​ចំកម្មវិធី ក្រោមស្មារតីស្រលាញ់ និងការព្រួយបារម្ភចំពោះអនាគតកីឡាគុនខ្មែរ ជាពិសេស​ការ​អភិវឌ្ឍ​យុវជនយុវនារីថ្នាលតែម្ដង។

ឯកឧត្តមបាន​គូសបញ្ជាក់ថា ដោយយកចិត្តទុកដាក់លើសំណើរ និងមតិយោបល់​ពី​អ្នក​រៀប​ចំ​កម្ម​វិធី​ ប្រធានក្លឹប គ្រូបង្វឹក និងមហាជនអ្នកគាំទ្រមួយចំនួន សហព័ន្ធសម្រេចផ្អាកជាបណ្តោះអាសន្ន កា​រ​អនុវត្តន៍ការប្រើប្រាស់ ឧបករណ៍ការពារក្បាល ក្នុងកម្មវិធីប្រកួតថ្នាលគុនខ្មែរ ខណៈដែល​បន្ត​រក្សា​ការ​ប្រើប្រាស់ឧបករណ៍ការពារកែងនៅដដែល។

ការសម្រេចផ្អាកប្រើប្រាស់ឧបករណ៍ការពារក្បាលសម្រាប់ថ្នាលគុនខ្មែរនេះ មានសុពល​ភាព​ជា​បណ្តោះ​អាសន្ន រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី ហើយសហព័ន្ធនឹងបន្តតាមដាន និង​វាយ​តម្លៃ​ការ​វិវត្តន៍ នៃការរៀបចំកម្មវិធីថ្នាលនេះ ដើម្បីធានាការអភិវឌ្ឍគុនខ្មែរ ប្រកបដោយសុវត្ថិភាព និងចីរភាព។

យ៉ាងណាមិញក្នុងនាមសហព័ន្ធ ឯកឧត្តមបានជំរុញឲ្យបណ្តាក្លបគុនខ្មែរ បន្តការ​ហ្វឹក​ហាត់​ដោយ​ពាក់​ឧបករណ៍ការពារសម្រាប់យុវជនក្រោអាយុ ១៦ឆ្នាំ បើទោះផ្អាកការអនុវត្តពេលប្រកួត តែ​ត្រូវ​ប្រើ​ពេល​ហ្វឹកហាត់ដើម្បីបន្សាំការពាក់ឧបករណ៍ការពារ និងកាត់បន្ថយការ​ប៉ះ​ទង្គិច​ក្បាល​ច្រើន​ពេល​ហ្វឹក​ហាត់។

មិនតែប៉ុណ្ណោះ សហព័ន្ធក៏បានធ្វើការណែនាំដល់អាជ្ញាកណ្តាល ដែលដឹកនាំការ​ប្រកួត​កម្រិត​ថ្នាល ​ត្រូវមានវិធានការការពារខ្ពស់សម្រាប់ក្មេងៗ ដូចជាត្រូវប្រុងប្រយ័ត្នការដួលបោកក្បាល ឬ​កា​ច់​ផ្អួល បោកផ្តួល ដែលអាចប៉:ទង្គិចខ្លាំងផ្នែកក្បាល និងត្រូវយកចិត្តទុកដាក់ខ្ពស់ ការពារ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ពេលប្រកួត ដោយអាចបញ្ឈប់ភ្លាមៗ ពេលឃើញសញ្ញានៃការកើតមាន។

ជា​មួយការទទួលមតិមហាជន និងការអនុវត្ដភ្លាមៗនេះ ត្រូវបានមន្ដ្រី និងអ្នក​ស្នេហា​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ សម្ដែងការគាំទ្រ ក្រោមស្មារតីកីឡាជាតិតែមួយ ក្នុងន័យរួមគ្នាអភិវឌ្ឍគុនខ្មែរ ឲ្យ​រីក​ចម្រើន​ប្រកបដោយសុវត្ថិភាព ចីរភាព និងកិត្យានុភាពលើឆាកជាតិ និងអន្តរជាតិ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm