លោក Trump ព្រមានពីការដាក់ទោស ស្របពេលបណ្ដឹង និងបាតុកម្មប្រឆាំងភ្នាក់ងារអន្តោប្រវេសន៍អាមេរិក

2026/01/14 10:34:55 pm        81

ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានកាលពីថ្ងៃអង្គារ (១៣ មករា) ថា «ការដាក់ទោស និងការដាក់ទណ្ឌកម្ម» នឹងទៅដល់រដ្ឋ Minnesot របស់សហរដ្ឋអាមេរិក ខណៈការតវ៉ានៅតែបន្ត ជុំវិញការបាញ់សម្លាប់ស្ត្រីម្នាក់ដោយភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ ICE និងស្របពេលដែលថ្នាក់ដឹកនាំរដ្ឋ បន្តចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអាជ្ញាធរសហព័ន្ធ។

ក្នុងការបង្ហោះមួយលើវេទិកាសង្គម លោក Trump បានអះអាងថា ឧក្រិដ្ឋកម្មបានធ្លាក់ចុះគ្រប់ទីកន្លែងដែលលោកបានបញ្ជូនភ្នាក់ងារសហព័ន្ធ ដោយចោទប្រកាន់សមាជិកបក្សប្រជាធិបតេយ្យនៅរដ្ឋ Minnesota ថាបានកេងចំណេញលើភាពចលាចល ដើម្បីផលប្រយោជន៍នយោបាយ។ លោក Trump បានសរសេរទៀតថា «កុំខ្លាចអី ប្រជាជនដ៏អស្ចារ្យនៃរដ្ឋ Minnesota ថ្ងៃនៃការដាក់ទោស និងការដាក់ទណ្ឌកម្មជិតទៅដល់ហើយ!» ដោយមិនបានបញ្ជាក់ពីទម្រង់នៃសកម្មភាពអ្វីនោះទេ។

ការព្រមាននេះបានកើតឡើងបន្ទាប់ពីរដ្ឋ Minnesota និងទីក្រុងធំបំផុតទាំងពីររបស់ខ្លួនគឺក្រុង Minneapolis និង St. Paul បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃចន្ទ ប្រឆាំងនឹងក្រសួងសន្តិសុខមាតុភូមិ ដែលជាក្រសួងមេរបស់ទីភ្នាក់ងារ ICE ដោយទាមទារឱ្យបញ្ឈប់នូវអ្វីដែលពួកគេពិពណ៌នាថាជា «ការឈ្លានពានរបស់សហព័ន្ធ» លើរដ្ឋ។

បណ្តឹងនេះជំទាស់នឹងការដាក់ពង្រាយភ្នាក់ងារសហព័ន្ធជាង ២.០០០នាក់ ដោយហៅសកម្មភាពនេះថា មិនធ្លាប់មានពីមុនមកនោះទេ និងមិនស្របតាមរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកនោះឡើយ។ ជាមួយគ្នានេះ ការតវ៉ាប្រចាំថ្ងៃ នៅតែបន្តនៅទូទាំងរដ្ឋ ចាប់តាំងពីការស្លាប់របស់ស្រ្តីវ័យ ៣៧ឆ្នាំ ឈ្មោះ Renee Nicole Good នៅថ្ងៃទី៧ ខែមករា សប្ដាហ៍មុន អំឡុងប្រតិបត្តិការអនុវត្តច្បាប់នៅទីក្រុង Minneapolis៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm