កម្ពុជា-ជប៉ុន ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ជំរុញអភិវឌ្ឍន៍វិស័យទឹកស្អាត និង​ទឹក​កខ្វក់​នៅ​កម្ពុជា

2026/01/14 10:39:40 pm        460

កម្ពុជា-ជប៉ុន បើកសិក្ខាសាលាផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ ការផ្ទេរ និង​លើក​កម្ពស់​បច្ចេក​វិទ្យា​ក្នុង​វិស័យផ្គត់ផ្គង់ទឹកស្អាត និង ប្រព័ន្ធទឹកកខ្វក់ ជួយពង្រឹងធនធានមនុស្ស ធានានូវ​ជំនាញ​ច្បាស់​លាស់​ និង​មាន​និរន្តរភាព សម្រាប់ការអភិវឌ្ឍក្នុងវិស័យទឹកស្អាត និងប្រព័ន្ធ ទឹកកខ្វក់​នៅ​កម្ពុជា​។


ឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើង​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ស្តីពី​ទឹក​ស្អាត ​និងប្រព័ន្ធទឹកកខ្វក់កម្ពុជា-ជប៉ុន ឆ្នាំ២០២៦ លើកទី១៨ នៅថ្ងៃទី១៤ ខែ មករា ឆ្នាំ២០២៦ នេះ​ថា ជុំវិញការផ្ទេរ និងលើកកម្ពស់បច្ចេកវិទ្យា ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធអនាម័យ មិន​មែន​ជាការងាររយៈពេលខ្លី ប៉ុន្តែជាដំណើរការបន្ត ដែលទាមទារការចូលរួមពីគ្រប់ភាគី ក្នុង​នោះ​ប្រសិន​យើងអាចភ្ជាប់បច្ចេកវិទ្យាទំនើប ជាមួយធនធាន មនុស្សដែលមានសមត្ថភាព និង​ប្រព័ន្ធ​ផ្ទេរចំណេះដឹងមានប្រសិទ្ធភាព យើងនឹងអាច​ធានា​បាន​នូវ​ការ​ផ្គត់​ផ្គង់​សេវា​ទឹក​ស្អាត​ប្រកប​ដោយ​គុណភាព សុវត្ថិភាព និងនិរន្តរភាព ដែលអាចសម្រេចបាននូវគោលដៅ SDGs ២០៣០។ 

ឯកឧត្តម បន្តថា ការអភិវឌ្ឍនិងគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ មិន ត្រឹមតែជួយលើកកម្ពស់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែ​សេវា​នេះ​ក៏ជាកត្តាគន្លឹះមួយក្នុងការបង្កើនជំនឿទុកចិត្ត និង​ទាក់​ទាញ​ការ​វិនិយោគ​ពី​វិស័យ​ឯកជន​ជាតិ​ និង​អន្តរជាតិ សម្រាប់ការបង្កើតគុណភាព ផលិតកម្ម អាជីវកម្មនៅកម្ពុជា។ ឆ្លើយ​តប​ទៅនឹ​ង​គោល​នយោបាយ នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​ខិតខំ​ប្រឹង​ប្រែង​បំពេញភារកិច្ចរបស់ខ្លួន ដែលជាស្ថាប័នទទួលបន្ទុកលើវិស័យផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន ក្រោម​កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ ជាក់ស្តែង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ ជាមួយក្រុងគីតាឃ្យូស៊ុ និងសមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេសក្រុងគីតាឃ្យូស៊ុ ដែល​កិច្ច​សហ​ប្រតិបត្តិការនេះមានគោលបំណងជំរុញការ អភិវឌ្ឍវិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា​ឱ្យ​មាន​និរន្តរ​ភាព និងជំរុញឱ្យមានការភ្ជាប់សេវាទឹកស្អាតតាមប្រព័ន្ធបណ្តាញកាន់តែច្រើនថែមទៀត។

ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា ពាក់​ព័ន្ធ​ទឹក​កខ្វក់នេះ កន្លងមកកម្ពុជា-ជប៉ុន បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីពង្រឹង និង​ពង្រីក​ទំនាក់​ទំនង ការផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេសនៃវិស័យទឹកកខ្វក់ និង បានប្តេជ្ញា​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក ដោយការសិក្សាផែនការមេ, ប្រព័ន្ធកែលម្អទឹកភ្លៀង, និងក្រុម​ហ៊ុន​ទឹក​កខ្វក់​ក្នុង​រាជ​ធានីភ្នំពេញ ដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន ក្រោមយន្តការ​នៃ​កិច្ច​សហ​ប្រតិបត្តិការ និងជំនួយឥសំណង និងបានផ្តល់ជំនួយហិរញ្ញប្បទានសម្បទា ប្រមាណ ២៤ លាន​ដុល្លារ​អាម៉េរិក ក្នុងការសាងសង់ប្រព័ន្ធទឹកកខ្វក់នៅជើងឯក សម្រេចបានតាម​ការ​គ្រោង​ទុក​ផង​ដែរ​។

ឯកឧត្តម អ៊ុអិណូ អាតស៊ូស៊ិ (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំ​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ លើកឡើងផងដែរថា ប្រទេសជប៉ុនបានផ្តល់ជំនួយដល់ប្រទេសកម្ពុជា សម្រាប់​កសាង​ប្រទេស​ជាតិ​ឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលបានបញ្ចប់ ដែលត្រូវ ការអភិវឌ្ឍនៅគ្រប់វិស័យ ជា​ពិសេស​ការអភិវឌ្ឍទឹកស្អាត ដែលជាកត្តាប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជន បច្ចុប្បន្នកម្ពុជា​ទទួល​បាន​ជោគជ័យ នៅក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ ដែលត្រូវបានគេស្គាល់ថា អភូត​ហេតុ​នៅ​រាជធានីភ្នំពេញ ហើយឯកឧត្តមឯកអគ្គរាជទូត ក៏បានថ្លែងនូវការអបអរសាទរ ចំពោះ​រដ្ឋាករ​ទឹក​ស្វ័យក្រុងភ្នំពេញ ដែលកំពុងផ្គត់ផ្គត់ទឹកជូនប្រជាពលរដ្ឋគួជាទីមោនទៈ ស្របពេល​ប្រព្រឹត្ត​ កម្មទឹកកខ្វក់ ក៏បានឆ្លើយតបល្អប្រសើរ នៃការប៉ះពាល់ដល់បរិស្ថាន និងការរស់​នៅ​របស់​ប្រជាជន​កម្ពុជា​៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm