អ៊ុយក្រែន៖ អង្គការសហប្រជាជាតិនិយាយថា ប្រជាជនអ៊ុយក្រែនជាង ២លាននាក់បានឆ្លងព្រំដែនអន្តរជាតិ ដើម្បីភៀសខ្លួនពីសង្គ្រាមនៅក្នុងប្រទេសរបស់ពួកគេ។
ខណៈការជម្លៀសខ្លួនឆ្លងព្រំដែនពីអ៊ុយក្រែនបានបន្តកាលពីថ្ងៃអង្គារ ស្ថានភាពមនុស្សធម៌នៅក្នុងទីក្រុងនានា ដែលត្រូវបានឡោមព័ទ្ធរបស់ប្រទេសនេះកាន់តែអាក្រក់ទៅៗ រួមទាំងនៅក្នុងទីក្រុង Mariupol ជាកន្លែងដែលសាកសពមិនត្រូវបានគេប្រមូលនៅតាមដងផ្លូវ ហើយជនស៊ីវិលបានរង់ចាំយ៉ាងអន្ទះសាសម្រាប់ពាក្យថា ពួកគេនឹងត្រូវបានអនុញ្ញាតឱ្យជម្លៀសចេញ។

អង្គការសហប្រជាជាតិនិយាយថា ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ និងកាកបាទក្រហមអន្តរជាតិកំពុងសម្របសម្រួលជាមួយប្រជាជនរុស្ស៊ី និងអ៊ុយក្រែនដើម្បីជួយសម្រួលដល់លំហូរជនភៀសខ្លួន និងជំនួយមនុស្សធម៌។ ប្រជាជនបានត្រៀមចាកចេញពីទីក្រុង Sumy ភាគឦសានប្រទេសអ៊ុយក្រែនតាមរថយន្តក្រុង តាមច្រករបៀងមនុស្សធម៌ដែលប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានព្រមព្រៀងកាលពីថ្ងៃចន្ទ៕
អត្ថបទ៖ ប៊ុនថន