មនុស្សរាប់ពាន់នាក់ បានចេញធ្វើបាតុកម្មក្រោមភ្លៀងធ្លាក់នៅភាគឦសានប្រទេសស៊ីរី ដើម្បីតវ៉ាប្រឆាំងនឹងការបណ្តេញអ្នកប្រយុទ្ធឃឺដចេញពីទីក្រុង Aleppo កាលពីសប្តាហ៍មុន បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏បង្ហូរឈាមរយៈពេលជាច្រើនថ្ងៃ។ អំពើហិង្សានៅទីក្រុង Aleppo បានធ្វើឱ្យកាន់តែធ្ងន់ធ្ងរស្ថានភាពនៅក្នុងប្រទេសស៊ីរី ជាកន្លែងដែលការសន្យារបស់ប្រធានាធិបតី លោក Ahmed al-Sharaa ក្នុងការបង្រួបបង្រួមប្រទេសក្រោមការដឹកនាំរបស់លោកបន្ទាប់ពីសង្គ្រាមរយៈពេល១៤ឆ្នាំ។

យោងតាមក្រសួងសុខាភិបាលស៊ីរីបានឲ្យដឹងថា ការប្រយុទ្ធគ្នារយៈពេល៥ថ្ងៃបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់២៣នាក់ស្លាប់ និងបានឃើញមនុស្សជាង ១៥០.០០០នាក់ភៀសខ្លួនចេញពីតំបន់ចំនួនពីរគ្រប់គ្រងដោយក្រុមឃឺដ។ អ្នកប្រយុទ្ធឃឺដចុងក្រោយ បានចាកចេញពីទីក្រុង Aleppo កាលពីព្រឹកថ្ងៃទី១១ ខែមករា។ កាលពីថ្ងៃអង្គារ ក្រុមឃឺដស៊ីរីរាប់ពាន់នាក់បានតវ៉ានៅក្នុងទីក្រុង Qamishli ភាគឦសាន។ ពួកគេបានកាន់បដាដែលមានឡូហ្គោរបស់កងកម្លាំងឃឺដ និងមុខរបស់អ្នកប្រយុទ្ធឃឺដ ដែលបានស្លាប់នៅក្នុងសមរភូមិ ។
អ្នកបង្ហោះផ្សេងទៀត បានបង្ហាញមុខរបស់ លោក Sharaa និងរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan ដែលត្រូវបានគូសខ្វែងដោយអក្សរ «X» ពណ៌ក្រហម និងដាក់ចំណងជើងថា «ឃាតករ នៃប្រជាជនឃឺដ»។ ប្រទេសទួរគី បានចោទប្រកាន់កងកម្លាំងប្រជាធិបតេយ្យស៊ីរី ជាកម្លាំងប្រយុទ្ធឃឺដដ៏សំខាន់ គ្រប់គ្រងនៅតំបន់ពាក់កណ្តាលស្វយ័តភាគឦសានប្រទេសស៊ីរីថា មានទំនាក់ទំនងជាមួយគណបក្សពលករឃឺដ ដែលទីក្រុងអង់ការ៉ា ចាត់ទុកថាជាអង្គការភេរវកម្ម។
