មន្ត្រីរាជការ ៤០រូបមកពីក្រសួងចំនួន១០នឹងចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី​គោល​នយោបាយ​សាធារណៈ ​និងអភិបាលកិច្ចសម្រាប់មន្ត្រីរាជការកម្ពុជានៅសាធារណរដ្ឋឥណ្ឌា

2026/01/14 11:11:43 pm        470

ឆ្លើយតបតាមសំណើដើម្បីទទួលបានការណែនាំតម្រង់ទិស ឯកឧត្តម ប៉ូល ពីឌូ រដ្ឋ​លេខា​ធិការ​ក្រសួង​មុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈបានអនុញ្ញាតទទួលជួបសំណេះសំណាល និងសម្តែងការ​គួរសម​ជាមួ​យ​មន្ត្រី​រាជការរបស់កម្ពុជាដែលត្រូវបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ស្តីពីគោល​នយោបាយ​សាធារណៈ និងអភិបាលកិច្ចសម្រាប់មន្ត្រីរាជការកម្ពុជានៅទីក្រុង Mussorie សាធារណ​រដ្ឋ​ឥណ្ឌា។ វគ្គបណ្តុះបណ្តាលខ្លីនេះ រៀបចំឡើងក្រោមកម្មវិធី (ITEC) ដោយប្រតិភូ​កម្ពុជា​សរុប​ចំនួន ៤០រូបមកពីក្រសួងចំនួន១០ នឹងចូលរួម។

មានប្រសាសន៍ណែនាំ និងផ្តាំផ្ញើរដល់ប្រតិភូទាំងអស់ ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការ ក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តមរដ្ឋលេខាធិការបានមានមតិផ្តាំផ្ញើរចំពោះសិក្ខាកាម គឺត្រូវរក្សាឱ្យបាននូវគុណតម្លៃ នៃភាពជាតំណាងរបស់ជាតិ ប្រជាជន និងមន្ត្រីរាជការស៊ីវិល រក្សាឱ្យបាននូវឧត្តមភាពមន្ត្រីរាជការ និងត្រូវមានភាពបុរេសកម្មរបស់ខ្លួន ត្រូវស្តាប់ការណែនាំរបស់ ប្រធានតំណាង ក្នុងសា្មរតីសាមគ្គីភាពព្រមទាំងបង្ហាញសន្តានចិត្តល្អ រក្សាឱ្យបាននូវសាមគ្គីផ្ទៃក្នុង ផ្តល់ការគោរពឱ្យតម្លៃទៅលើស្ថាប័ន និងគ្រូឧទ្ទេស នៃសាធារណរដ្ឋឥណ្ឌា និងផ្តល់ការគាំទ្រការអភិវឌ្ឍសមត្ថភាពមន្ត្រីកម្ពុជា។

ឯកឧត្តមក៏បានក្រើនរំលឹកឱ្យមន្ត្រីយើង រំលឹកទំនាក់ទំនងល្អជាប្រពៃរវាងរាជរដ្ឋាភិបាល និងប្រជាជនទាំង២ប្រទេស និងផ្តល់ព័ត៌មានទំនាក់ទំនងល្អជាប្រពៃណី ពេលជួបមន្ត្រីរាជការឥណ្ឌា ជាពិសេសត្រូវចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍ទៅកាន់ប្រទេសឥណ្ឌា ដើម្បីទាក់ទាញអ្នកទេសចរមកកំសាន្ត។

ជាចុងក្រោយ ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជូនពរសិក្ខាកាមដែលត្រូវទៅសិក្សាវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនៅសាធារណរដ្ឋឥណ្ឌា និងពេលត្រឡប់មកវិញប្រកបដោយសុខសុវត្ថិភាព និងទទួលបានជោគជ័យក្នុងការរៀនសូត្រ។ ឯកឧត្តមក៏សង្ឃឹមថា មន្ត្រីសិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹង និងបទពិសោធល្អៗ និងមានសារៈសំខាន់ យកទៅបន្តចែករំលែកដល់មន្ត្រីផ្សេងៗតាមស្ថាប័នរៀងៗខ្លួន ព្រមទាំងយកចំណេះដឹង និងបទពិសោធដែលទទួលបានយកទៅអភិវឌ្ឍការងារតាមស្ថាប័នរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm