អ៊ីរ៉ង់ចោទប្រកាន់អាមេរិកថា កំពុងប្រឹងប្រែងរក «លេស ដើម្បីធ្វើអន្តរាគមន៍យោធា»

2026/01/14 11:27:22 pm        92

រដ្ឋាភិបាលអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ (ទី១៣ ខែមករា ឆ្នាំ២០២៦) បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងប្រឹងប្រែងរកលេស ដើម្បីធ្វើអន្តរាគមន៍យោធា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមកំហែង «ចាត់វិធានការខ្លាំងក្លា» ពាក់ព័ន្ធនឹងការបង្ក្រាបលើការតវ៉ាដ៏ធំ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់យ៉ាងច្រើន។

អមដោយការលើកឡើង ដែលថា «យុទ្ធសាស្ត្រ» របស់ទីក្រុងវ៉ាស៊ីនតោន នឹងជួបជាមួយ «ការបរាជ័យម្តងទៀត» នោះ បេសកម្មរបស់អ៊ីរ៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានបង្ហោះនៅលើបណ្ដាញសង្គម X ថា៖ «បំណងប្រាថ្នា និងគោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះអ៊ីរ៉ង់ គឺចង់ផ្លាស់ប្តូររបបរបស់ប្រទេស ដោយដាក់ទណ្ឌកម្ម ចេញការគំរាមកំហែង ហើយបង្កឲ្យមានភាពចលាចល និងភាពវឹកវរ ដោយទាំងអស់នេះ គឺជាមធ្យោបាយ ដើម្បីរកលេសធ្វើអន្តរាគមន៍យោធា»។

លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងមានវិធានការតបយ៉ាងខ្លាំងក្លា ប្រសិនបើអាជ្ញាធរ នៅអ៊ីរ៉ង់ ចាប់ផ្តើមសម្លាប់មនុស្សដោយព្យួរ-ក អំឡុងការបង្ក្រាបរបស់ពួកគេ លើការបះបោររបស់ប្រជាជន ប្រឆាំងនឹងរដ្ឋាភិបាល។

នៅពេលត្រូវបានសួរ អំពីការសម្លាប់ដោយព្យួរ-ក ដែលអាចចាប់ផ្តើមនៅថ្ងៃពុធនេះនោះ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CBS News ក្នុងបទសម្ភាសន៍មួយថា៖ «យើងនឹងចាត់វិធានការយ៉ាងខ្លាំងក្លា ប្រសិនបើពួកគេធ្វើរឿងបែបនេះ»។ តាមរយៈវីដេអូឃ្លីបមួយដែលចេញផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត លោក Trump បានបញ្ជាក់ថា៖ «នៅពេលដែលពួកគេចាប់ផ្តើមសម្លាប់មនុស្សរាប់ពាន់នាក់ ហើយឥឡូវនេះ អ្នកកំពុងប្រាប់ខ្ញុំអំពីការព្យួរ-ក។ យើងនឹងឃើញថា តើពួកគេ នឹងជួបជាមួយវិធានការអ្វី»។

គួរបញ្ជាក់ថា បើយោងតាមក្រុមសិទ្ធិមនុស្សមួយ បានឲ្យដឹងថា មនុស្សជាង ២.០០០នាក់ហើយ ត្រូវបានសម្លាប់ អំឡុងការបង្ក្រាបដោយហិង្សារបស់កងកម្លាំងសន្តិសុខ លើការតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់នេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm