ប្រតិភូយុវជនបោះជំរំជាសកលលើកទី១១ កំពុងធ្វើសកម្មភាព ក្នុងជំរំ ដើម្បីត្រៀមលត់ដំជីវិតចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ

2026/01/14 11:49:22 pm        178

ភ្នំពេញ ៖ ពាក់ព័ន្ធនឹងការបោះជំរំយុវជនជាសកលលើកទី១១ឆ្នាំនេះ គឺប្រតិភូយុវជនបោះជំរំជាសកលលើកទី១១ បានចាប់ផ្តើមធ្វើសកម្មភាពក្នុងជំរំហើយ ដើម្បីលត់ដំជីវិតនៅជើងភ្នំគូលែន ក្នុងការដុះខាត់ដើម្បីអភិវឌ្ឍន៍ខ្លួន និងធ្វើប្រទេសជាតិឱ្យកាន់តែរីកចម្រើននៅថ្ងៃខាងមុខ។

បញ្ជាក់ប្រាប់បាយ័នព្រឹកនេះ លោក រស់ ភារៈ ក្រុមការងាររៀបចំកម្មវិធីបោះជំរំយុវជាសកលលើកទី១១ បានប្រាប់ថា ពេលនេះប្រតិភូបោះជំរំ បានមកដល់ទីតំាងដោយសុវត្ថិភាព ហើយនឹងមានកម្មវិធីជាច្រើន ដើម្បីអភិវឌ្ឍសមត្ថភាព ជំរុញការយល់ដឹងអំពីវប្បធម៌ និងបណ្តុះបណ្តាលយុវជនឱ្យក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងការថែរក្សា និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា។

ចំណែកយុវជនបោះជំរំចំនួន៣រូប បានប្រាប់ដែរថា ពួកគេបានមកដល់ទីតាំងបោះជំរំដោយសុវត្ថិភាព សូមឪពុកម្តាយ កុំព្រួយបារម្ភ ហើយពួកគេ កំពុងចូលរួមធ្វើសកម្មភាពក្នុងជំរំ ហើយប្តេជ្ញាចិត្ត នឹងខិតខំដុះខាត់ជីវិតនៅទីនេះឱ្យទទួលបាននូវបំណិនគ្រប់ប្រភេទ ដើម្បីចូលរួមយកទៅអភិវឌ្ឍប្រទេសជាតិនៅខាងមុខ។

 សូមបញ្ជាក់ថា កម្មវិធីបោះជំរំយុវជនជាសកលលើកទី១១ឆ្នាំនេះ ស្ថិតក្រោមប្រធានបទ យុវជន និងការអប់រំនៅកម្ពុជាឆ្នាំ២០៣០ ហើយការបោះជំរំយុវជនជាសកលលើកទី១១ នេះ ស្ថិតក្នុងបរិបទដែលត្រូវបន្តអភិវឌ្ឍ និងជំរុញសមត្ថភាពយុវជន ឱ្យចូលរួមអនុវត្តផែនទីបង្ហាញផ្លូវ ការអប់រំកម្ពុជាឆ្នាំ២០៣០ ដើម្បីសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ក៏ដូចជាចូលរួមលើកស្ទួយការអប់រំ ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ អរិយធម៌ របស់ព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន   ម៉ាណែត នាយករដ្ឋមន្រ្ដី និងដើម្បីលើកទឹកចិត្តដល់យុវជនក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សបេតិកភណ្ឌ និងលើកកម្ពស់ការយល់ដឹងដល់យុវជនអំពីសារៈសំខាន់នៃការថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ តាមរយៈការចូលរួមក្នុងកម្មវិធី យុវជននឹងទទួលបាននូវបទពិសោធថ្មី មានទំនាក់ទំនងជាមួយយុវជនមកពីមជ្ឈដ្ឋានផ្សេងៗ បណ្តុះស្មារតីដល់យុវជនក្នុងការថែរក្សាមរតកជាតិ ចូលរួមលើកស្ទួយនិងផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ និងបំណិនជីវិតដល់  យុវជនក្នុងយុគ្គសម័យរីកចម្រើន ពិសេសត្រូវឱ្យយុវជនរៀនរស់នៅដោយខ្លួនឯងឆ្ងាយពីគ្រួសារ។

ផលិត គង់ រ៉េន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm