រដ្ឋមន្ត្រីការបរទេសអង់គ្លេស នឹងជំរុញឲ្យណាតូផ្តោតលើតំបន់អាក់ទិក ពេលទៅដល់ហ្វាំងឡង់ និងន័រវ៉ែស

2026/01/14 11:50:49 pm        61

រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសហ្វាំងឡង់ និងន័រវ៉ែស នៅថ្ងៃពុធ (ទី១៤ ខែមករា ឆ្នាំ២០២៦) នេះ ជាកន្លែងដែលលោកស្រីនឹងអំពាវនាវឲ្យអង្គការណាតូ (NATO) បង្កើនការងាររបស់ខ្លួន នៅក្នុងតំបន់អាក់ទិក ដើម្បីការពារផលប្រយោជន៍ក្នុងតំបន់នេះទល់នឹងរុស្ស៊ី។

ដំណើរទស្សនកិច្ចទៅកាន់តំបន់អាក់ទិករបស់លោកស្រី Yvette Cooper ធ្វើឡើងបន្ទាប់ពីមានការគំរាមកំហែងឡើងវិញ ដោយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការដណ្តើមកាន់កាប់ដែនដី Greenland ដែលជាទឹកដីស្វយ័តរបស់ព្រះរាជាណាចក្រដាណឺម៉ាក។ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក និងកោះ Greenland នឹងជួបជាមួយអនុប្រធានាធិបតីអាមេរិក លោក JD Vance និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio នៅថ្ងៃពុធនេះ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបញ្ជាក់ថា លោកឈរជាមួយប្រទេសដាណឺម៉ាក ក្នុងការការពារដែនដី Greenland។ ដំណើរទស្សនកិច្ចរបស់លោកស្រី Cooper នឹងផ្តោតលើរុស្ស៊ី ដែលក្រសួងការបរទេស បានពិពណ៌នានៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជា «ការគំរាមកំហែងដ៏ធំបំផុត» ចំពោះសន្តិសុខតំបន់អាក់ទិក។

ហើយនៅប្រទេសហ្វាំងឡង់ លោកស្រី Cooper នឹងជួបជាមួយឆ្មាំព្រំដែនដែលការពារព្រំដែនប៉ែកខាងកើតរបស់អង្គការណាតូជាមួយរុស្ស៊ី ខណៈដែលនៅន័រវ៉ែស លោកស្រីនឹងទៅមើលកងម៉ារីនដែលចូលរួមក្នុងសមយុទ្ធហ្វឹកហាត់បាញ់គ្រប់ពិត។

បើយោងតាមក្រសួងការបរទេសអង់គ្លេស បានឲ្យដឹងថា តំបន់ចុងភាគខាងជើង ដែលរួមមានកោះ Greenland ដែរនោះ គឺជាទីតាំងនៃផ្លូវដឹកជញ្ជូនដ៏ធំ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាខ្សែកាបក្រោមសមុទ្រជាដើម ដែលធ្វើឲ្យតំបន់នេះមានសារៈសំខាន់ ចំពោះសន្តិសុខរបស់ចក្រភពអង់គ្លេស៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm