រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ គ្រឿងញៀនជាង ៧តោន ត្រូវបានរឹបអូស នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ចាប់តាំងពីឆ្នាំថ្មី

2026/01/15 01:22:40 am        74

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវ៉េណេស៊ុយអេឡា លោក Diosdado Cabelloបាននិយាយថា គ្រឿងញៀនជាង ៧ តោន ត្រូវបានរឹបអូស នៅក្នុងប្រទេសនេះ ចាប់តាំងពីដើមឆ្នាំនេះ។ 

យោងតាមលោករដ្ឋមន្ត្រីបានឲ្យដឹងថា កញ្ឆាចំនួន ៦.៨៥០គីឡូក្រាម និងកូកាអ៊ីនចំនួន ៩១គីឡូក្រាម ត្រូវបានរឹបអូស នៅក្នុងប្រតិបត្តិការពិសេសមួយ នៅក្នុងរដ្ឋ Zulia ដែលមានព្រំប្រទល់ជាប់ប្រទេសកូឡុំប៊ីកាលពីថ្ងៃទី ០៥ ខែមករា។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយ ដែលចាក់ផ្សាយដោយទូរទស្សន៍ Venezolana de Television ថា៖«ចំណាត់ការនេះ ច្រានចោលការចោទប្រកាន់ថា ប្រទេសវ៉េណេស៊ុយអេឡា បានចូលរួមក្នុងប្រតិបត្តិការជួញដូរគ្រឿងញៀនខុសច្បាប់។ គ្មានកូកាអ៊ីន កញ្ឆា ឬគ្រឿងញៀនផ្សេងទៀតដែលរដ្ឋអាចរឹបអូសបាននឹងឆ្លងកាត់ទីនេះទេ»។

លោកបានរំលឹកថា នៅឆ្នាំ ២០២៥ រចនាសម្ព័ន្ធអនុវត្តច្បាប់របស់ប្រទេស បានបង្ក្រាបប្រតិបត្តិការផលិតគ្រឿងញៀន និងផ្លូវឆ្លងកាត់ជាច្រើន ដែលឆ្លងកាត់ប្រទេសវ៉េណេស៊ុយអេឡាពីប្រទេសកូឡុំប៊ី និងអេក្វាឌ័រ។

ទីក្រុងវ៉ាស៊ីនតោនចោទប្រកាន់ទីក្រុងការ៉ាកាសដោយគ្មានមូលដ្ឋានថា មិនបានធ្វើគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀន។ ក្រោមលេសនេះ សហរដ្ឋអាមេរិកបានវាយប្រហារទីតាំងស៊ីវិល និងយោធា នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា នៅថ្ងៃទី៣ ខែមករា។ ស្ថានភាពគ្រាអាសន្ន ត្រូវបានដាក់នៅក្នុងប្រទេសនេះ ស្របពេលមានលុកលុយរបស់សហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ពីការវាយប្រហារលើប្រទេសវ៉េណេស៊ុយអេឡា។ យោងតាមមេដឹកនាំអាមេរិករូបនេះ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក ត្រូវបានចាប់ខ្លួន និងនាំចេញពីប្រទេសនេះ៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        6
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        64
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm