បំណាក់ដីបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង បានបាក់សង្កត់លើរថយន្តមួយគ្រឿងដឹកមនុស្សមួយគ្រួសារនៅតំបន់ Junin ប្រទេសប៉េរូ កាលពីព្រឹកថ្ងៃអង្គារ ។
បំណាក់ដីនេះ បានកើតឡើងនៅពេលព្រឹក ហើយនិងបានហូរភក់ ថ្ម និងដើមឈើលើផ្លូវ ធ្វើឲ្យជាប់មនុស្សនៅក្នុងរថយន្ត ។
បុរសម្នាក់ដែលអះអាងថាជាបងប្រុសស្រ្តីម្នាក់ធ្វើដំណើរនៅក្នុងរថយន្ត និយាយប្រាប់សារព័ត៌មានក្នុងស្រុកថា លោកជាសាច់ឈាមជិតបំផុតរបស់ប្អូនស្រីលោក និងប្អូនថ្លៃលោក ក៏ដូចជាកូនស្រីរបស់ពួកគេ ។
លោកបន្តថា ពិតណាស់ថា គាត់គឺជាសាច់ឈាមរបស់ខ្ញុំ សមាជិកគ្រួសាររបស់ខ្ញុំ វាពិតជាឈឺចាប់ខ្លាំងណាស់ ពេលទទួលបានដំណឹងបែបហ្នឹង ។ ខ្ញុំទើបទទួលបានដំណឹងកាលពីប៉ុន្មានម៉ោងមុនចំពោះអ្វីដែលបានកើតឡើង ពីព្រោះថា ខ្ញុំរស់នៅកន្លែងផ្សេងពីគ្រួសារប្អូនស្រីមួយនេះ ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា រដ្ឋបាលក្នុងស្រុក Perene ចាប់ផ្តើមប្រតិបត្តិការរុករក សាកសពបាត់ខ្លួនរបស់ពួកគេ ៕